- 2021-05-27 01:00:00
- ព័ត៌មាន
មិនបានកើតមកម្ដាយតែមួយ ប៉ុន្តែវាសនា Jin និង Jungkook ត្រូវក្លាយជាបងប្អូនស្លាប់រស់តាំងពីជួបគ្នាដំបូង
- 2021-05-27 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានកើតមកម្ដាយតែមួយ ប៉ុន្តែវាសនា Jin និង Jungkook ត្រូវក្លាយជាបងប្អូនស្លាប់រស់តាំងពីជួបគ្នាដំបូង
ចន្លោះមិនឃើញ
អ្នកគាំទ្រដឹងច្បាស់ពេកទៅហើយថាទំនាក់ទំនងរបស់សមាជិក BTS ទាំង ៧ ស្និទ្ធនឹងគ្នាកម្រិតណា ហើយក្នុងនោះអ្នកណាៗក៏បានជ្រាបដែរថា Jin និង Jungkook ស្រឡាញ់គ្នាយ៉ាងណា។ ជាការពិតណាស់ កាល Jungkook ឈានជើងចូលទីក្រុងសេអ៊ូល លោកទើបមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយទើប Jin ឧស្សាហ៍និយាយថាខ្លួនគឺជាចិញ្ចឹម Jungkook រហូតដល់ធំ។
មិនត្រឹមតែប៉ុណ្ណោះ Jungkook ក៏ធ្លាប់បាននិយាយកាលពីមុនដែរថា អ្នកដែលលោកចង់ត្រូវការបំផុតពេលទៅសាលាគឺ Jin។ នេះក៏ព្រោះតែ Jin អាចបើកឡានជូនទៅមកបាន។ បន្ថែមពីលើនេះ ពេលធ្វើអ្វីមួយ បងប្អូន ១គូនេះតែងនៅជិតគ្នា ធ្វើជាមួយគ្នា ហើយជាឧទាហរណ៍ជាក់ស្ដែងតែម្ដង គឺជួយធ្វើម្ហូបគ្នា ដូចក្នុងកម្មវិធី BTS In The Soop អ៊ីចឹង។ ពេលថតរូបលេងជាក្រុម ភាគច្រើនគឺ Jungkook អង្គុយលើភ្លៅបងៗ ហើយអ្នកដែលលោកអង្គុយពីលើញឹកជាងគេគឺបងធំ Jin។
ទំនាក់ទំនងបងប្អូនគេទាំង ២ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តណាស់ ព្រោះភាពស្និទ្ធស្នាលពេលនេះមិនមែនក្នុងនាមជាមិត្តរួមក្រុមចម្រៀងទេ ប៉ុន្តែគឺដូចជាបងប្អូនបង្កើតរួមផ្ទៃតែមួយដែរ។ ក្នុងនាមជាបង Jin ធ្វើបានល្អណាស់ លោកតែងមើលថែប្អូនៗ មិនមែនត្រឹមតែ Jungkook ទេ គឺសមាជិកទាំងអស់។ ឯ Jungkook ក៏ជាប្អូនល្អ ស្ដាប់បង្គាប់ ហើយបើទោះជាលោកធំពេញកំលោះយ៉ាងណា ក្មេងប្រុសម្នាក់នេះនៅតែជាប្អូនពៅសំណព្វរបស់បងៗ និងនៅតែទទួលបានក្ដីស្រឡាញ់ ការមើលថែពីបងៗទាំង ៦ជារៀងរហូត។
ពាក្យ ១ឃ្លាដែលអ្នកគាំទ្រឧស្សាហ៍និយាយនោះគឺ Jin ពិតជាចិញ្ចឹម Jungkook មែន គឺលោកចិញ្ចឹមមើលថែប្អូនម្នាក់នេះ ឲ្យក្លាយជាមនុស្សល្អ និងឲ្យធ្វើជាមិត្តដ៏ល្អបំផុតរបស់លោកក្នុងជីវិតនេះ៕