• 2021-05-27 07:19:24
  • ព័ត៌មាន

ខំថែ២០ឆ្នាំ! វី ជីវ័ន្ដ សម្រេចចិត្តកាត់សក់សំពោងចោលប្រែកាយសង្ហាមិនធម្មតា

  • 2021-05-27 07:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងសក់សំពោងធំលោក វី ជីវ័ន្ដ ធ្វើឱ្យមហាជនភ្ញាក់ព្រើតជាមួយនឹង Style សក់ថ្មីដែលលោក ទើបតែសម្រេចចិត្តកាត់សំពោងចោល មើលទៅសង្ហាមិនធម្មតា ក្រឡេកមួយភ្លែតមើលសឹង តែមិនស្គាល់។

ក្នុងចំណោមសិល្បករកម្ពុជាទាំងអស់អាចនិយាយបានថា ជីវ័ន្ដ ជាតារាសម្ដែងម្នាក់ដែលមាន Style សក់ប្លែកខុសពីគេបែបសក់រួញសំពោងធំ ហើយម៉ូដនេះលោកខំថែ និងមិនដែលប្សូដូរសូម្បីម្ដងអស់ រយៈពេល២០ឆ្នាំមកនេះ។ ស្រាប់តែថ្មីៗនេះលោកបានសម្រេចចិត្តកាត់សក់សំពោងខំថែរាប់ឆ្នាំផ្លាស់ ប្ដូរម៉ូដថ្មី បែបសុភាពប្រែកាយសង្ហាមិនធម្មតា។

បន្ទាប់ពីកាត់សក់រួច វី ជីវ័ន្ដ បានពោលពាក្យបែបនេះថា៖”ជិត២០ឆ្នាំហើយដែលខ្ញុំទើបនឹង ផ្លាស់ប្តូរស្ទាយថ្មីបែបនេះខ្ញុំសង្ឃឹមថាបងប្អូននៅតែចងចាំខ្ញុំដ៏ដែលណា៎បាទ”។

បន្ទាប់ពីកាត់សក់ខ្លីមិនទាន់បានប៉ុន្មានផង ជីវ័ន្ដ ធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែកមើលសឹងមិនស្គាល់ ពោលគឺ សង្ហាមិនធម្មតា ដូចមនុស្សពីរផ្សេងគ្នាមុន និងក្រោយកាត់សក់៕

អត្ថបទ៖ Pav SreyPich

មតិយោបល់