- 2021-05-28 00:22:00
- ព័ត៌មាន
Brad Pitt ឈ្នះក្ដីទទួលបានសិទ្ធិចិញ្ចឹមកូនទាំង ៦ ក្រោយតតាំងជាមួយ Angelina ៥ឆ្នាំ
- 2021-05-28 00:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brad Pitt ឈ្នះក្ដីទទួលបានសិទ្ធិចិញ្ចឹមកូនទាំង ៦ ក្រោយតតាំងជាមួយ Angelina ៥ឆ្នាំ
ចន្លោះមិនឃើញ
បើតាមវិបសាយ Page Six បានឲ្យដឹងថាម្ចាស់ពានរង្វាន់អូស្ការ Brad Pitt ដែលបានតតាំងក្ដីជាមួយនឹងអតីតភរិយា Angelina Jolie ដល់ទៅ ៥ឆ្នាំ ទាក់ទងនឹងការទាមទារសិទ្ធិគ្រប់គ្រងកូនទាំង ៦នោះ ពេលនេះមានការបញ្ជាក់ថាលោកបានឈ្នះក្ដីនេះហើយ។
ប្រភពជិតស្និទ្ធនឹងសាមីខ្លួនបាននិយាយថា នេះគ្រាន់តែជាសម្រេចបណ្ដោះអាសន្នសិនទេ ស្របពេល Anglina Jolie មិនសុខចិត្តដាច់ខាត និងក៏កំពុងស្វះស្វែងក្នុងការទាមទាររកយុត្តិធម៌សម្រាប់ខ្លួនដែរ។
ផ្អែកតាមលោកចៅក្រម John Ouderkrik អ្នកដែល Brad Pitt និង Angelina ជួលឲ្យជួយចាំសម្របសម្រួលរឿងក្ដី បានធ្វើការយ៉ាងហ្មត់ចត់ចំពោះករណីនេះ។ លោកពិតជាយល់ច្បាស់ពីរឿងនេះ ហើយពិនិត្យយ៉ាងល្អិតល្អន់ពីសក្ខីកម្មរបស់សាក្សីរួមមាន អ្នកចិត្តសាស្ត្រ អ្នកជំនាញមើលការខុសត្រូវក្មេងៗ ដែលស៊ើបសួរកូនៗរបស់ Jolie-Pitt ផ្ទាល់ ព្រមទាំងអ្នកដែលនៅជិតៗគ្រួសារមួយនេះ ហើយការងារនេះប្រព្រឹត្តិទៅជាច្រើនខែ។
ទោះជាយ៉ាងណា ចៅក្រមមិនបានឮពីការផ្ដល់សក្ខីកម្មនៅឯតុលាការទាក់ទងនឹងកូនៗរបស់ពួកគេទេ ហេតុនេះហើយទើប Angelina Jolie ដាក់ពាក្យបណ្ដឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង។
កន្លងមកមានការឲ្យដឹងដែរថា Brad តែងព្យាយាមធ្វើយ៉ាងណាបាននៅជិតកូនៗ ប៉ុន្តែ Angelina ក៏បានធ្វើអ្វីគ្រប់យ៉ាង រារាំងរឿងនេះដែរ។ តាមប្រភពបញ្ជាក់។
ក្នុងឯកសារលើតុតុលាការក៏បានបញ្ជាក់បន្ថែមដែរថា៖ «សក្ខីកម្មរបស់ Angelina Jolie មិនទាន់ពេញលេញទេ ដោយខ្វះចំណុចសំខាន់ៗច្រើន ក៏ដូចជាការថែទាំកូនៗនៅបច្ចុប្បន្នភាព និងសំណើររបស់ Brad ទាក់ទងនឹងការមើលថែកូន»។
យ៉ាងណាមិញ បន្ទាប់ពីចៅក្រមសម្រេចឲ្យ Brad Pitt ឈ្នះក្ដីមើលថែកូន ភាគីខាង Angelina Jolie ក៏ប្រញាប់ដាក់ពាក្យប្ដឹងបន្តទៀត។ ករណីនេះដូចជាមិនចប់ងាយៗនោះទេ រវាងភាគីទាំង ២នេះ៕