• 2021-06-02 08:27:00
  • ព័ត៌មាន

រឿង​ពិត ចាន់ ឡៃ​វលក្ខណ៍! នាង ធ្លាប់​រង​សម្ពាធ​ផ្លូវចិត្ត និង​ផ្លូវ​កាយ​យ៉ាង​ដំណំ​មុន​បាន​ឈរ​នឹង​លើ​អាជីព​ចម្រៀង

  • 2021-06-02 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​សំឡេង​ធំ ចាន់ ឡៃ​វលក្ខណ៍ រំលឹក​រឿងរ៉ាវ​ឈឺចាប់​របស់​ខ្លួន​កាល​ពី​៦​ឆ្នាំ​មុន គ្រា​ដែល​នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង។ នាង​ថា មិន​ថា​ឡើង​អ្នក​ដទៃ សូម្បី​បងប្អូន មិត្ដ​សិល្បៈ​រួម​ជំនាន់​ក៏​មើល​ងាយ​នាង​ដែរ ដោយ​អ្នក​ខ្លះ​ដៀល​នាង​ថា"មី​កូន​អនាថា អត់​ម៉ែ អត់​ឪ...មី​ខ្មៅ និង​មី​ភ្នែក​ម្នាស់​ជា​ដើម"។

ចាន់ ឡៃ​វលក្ខណ៍ បាន​សរសេរ​សារ​ដ៏​វែង​អន្លាយ​មួយ​នៅ​លើ​គណនី​Facebook របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី២ ខែ​មិថុនា នេះ​ថា បន្ថែម​លើ​ការ​ដៀលត្មះ​ដល់​គ្រួសារ មាន​មិត្ដ​ខ្លះ​ចំអក​ថា ទោះ​បី​ស្លាប់​ក៏​មិន​យក​នាង​ដែរ ហើយ​អ្នក​ខ្លះ​បាន​យក​ខ្សែ​ទាក់​ក ហើយ​យក​កាតាប​របស់​នាង​ទៅ​បោះ​ចោល​ក្នុង​ធុង​សំរាម​ទៀត៖"ទង្វើ និង​ការ​និយាយ​បែប​ឡកឡឺយ ខ្ញុំ​ទាំង​អស់​រយៈ​ពេល​៥​ឆ្នាំ​ហើយ"។

ចំពោះ​មិត្ដ​សិល្បៈ​រួម​ជំនាន់​វិញ រៀមច្បង​សិល្បៈ​បាន​ធ្វើ​ឲ្យ​នាង​ខ្លាច​ឡើង​បាក់។ ក្មេង​ទើប​ប្រឡូក​សិល្បៈ​ដំបូង​អត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​បន្ថែម​ពី​សិល្បករ​រៀមច្បង​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ផ្ដល់​មេរៀន​យ៉ាង​ចាស់​ដៃ​អោយ​ខ្ញុំ​ចងចាំ​អស់​មួយ​ជីវិត៖"ខ្ញុំ​ឈរ​ច្រៀង​ទាំង​ញ័រ​ជើង ហើយ​ស្រក់​ទឹក​ភ្នែក...ចាំ​បាន​កាល​ហ្នឹង​ច្រៀង​បទ​ឆាឆា​ទេ តែ​ហូរ​ទឹក​ភ្នែក"។

ចាន់ ឡៃ​វលក្ខណ៍ ពោល​ថា កូន​ស្រី​ម្នាក់​ដែល​កើត​ក្នុង​ត្រកូល​អ្នក​ក្រ គ្រាន់​តែ​លឺ​ក៏​គេ​មិន​រាប់​មុខ​ផង គ្រួសារ​នាង​ធ្លាប់​អត់​ដល់​ថ្នាក់​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ទើប​នាង​សម្រេច​ចិត្ត​ចេញ​ធ្វើការ​តាំង​ពី​អាយុ​១៦​ឆ្នាំ ហើយ​បាន​ជួប​រឿង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ។ បច្ចុប្បន្ន​នាង​បាន​ប្រសើរ​ច្រើន​ហើយ​ដោយសារ​តែ​ការ​ប្រឹងប្រែង និង​ជម្នះ​គ្រប់​ឧបសគ្គ។ នាង​ថា កើត​មក​ក្រ​មិន​មែន​ជា​កំហុស តែ​បើ​ស្លាប់​ទៅ​វិញ​នៅ​តែ​ក្រ​នោះ​ទើប​ជា​កំហុស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់