- 2021-06-03 02:22:25
- ព័ត៌មាន
ផ្អើលទាំងយប់ថា Jun Ji Hyun និងស្វាមីកំពុងឈានទៅរកការលែងលះ ពេលនេះក្រុមហ៊ុន Jihyun ចេញមុខហើយ
- 2021-06-03 02:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលទាំងយប់ថា Jun Ji Hyun និងស្វាមីកំពុងឈានទៅរកការលែងលះ ពេលនេះក្រុមហ៊ុន Jihyun ចេញមុខហើយ
ចន្លោះមិនឃើញ
ព័ត៌មានទទួលបានពី Channel YouTube ផ្លូវការ Garo Sero Institute ដែលជាប្រភពយកការណ៍ព័ត៌មានសិល្បៈល្បីបំផុតមួយដែរនៅប្រទេសកូរ៉េ បានឲ្យដឹងថាតារាសម្ដែង Jun Ji Hyun និងស្វាមី កំពុងតែឈានទៅរកផ្លូវលែងលះគ្នាហើយពេលនេះ។
ព័ត៌មាននេះបានបង្កជាការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី០២ ខែឧសភា ដោយលេចឮថាតារាសម្ដែង Jun Ji Hyun និងស្វាមីទំនងជាត្រូវលែងលះហើយ ប៉ុន្តែ Ji Hyun បដិសេធមិនព្រមលែងលះផ្លូវការ ក៏ព្រោះថា បើសិនជាមានការប្ដឹងផ្ដល់លែងលះគ្នាកើតឡើងមែន នោះអាចនឹងជះឥទ្ធិពលមិនល្អឡើយដល់ដៃគូការងាររួមមាន ម្ចាស់ស្ប៉តពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនដែលនាងជ្រកកោន តែម្ដង ដែលនឹងត្រូវទាមទារថ្លៃពិន័យ ក្នុងលក្ខខណ្ឌដែលតារារបស់ពួកគេបង្កជារឿងមិនល្អកើតឡើងទាក់ទងនឹងរឿងអាស្រូវ។
អំឡុងពេល Live ផ្ទាល់ Channel Garo Garo បានបញ្ជាក់ថា Choi Joon Hyuk (ស្វាមី Ji Hyun) បានចាកចេញពីផ្ទះយូរហើយ ហើយនិយាយថាលោកគ្មានបំណង ថានឹងត្រឡប់មករស់នៅជាមួយនឹង Ji Hyun ទៀតទេ។ ព័ត៌មានពីការចែកផ្លូវគ្នានេះផ្ទុះឡើងប្រមាណជា ៦ខែទៅហើយ ហើយអំឡុងពេលនោះ ភាគីទាំងសង្ខាងក៏បរាជ័យក្នុងការលើកបញ្ហាមកដោះស្រាយជាមួយគ្នាដែរ។
Kim Young Ho ពីខាង Garo Sero Institute បានបន្ថែមទៀតថា៖ «គំនិតរបស់ Jun Ji Hyun ពេលនេះពិតជាច្របូកច្របល់ណាស់។ ខ្ញុំបានឮថា នាងថែមទាំងមានគំនិតចង់ធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត។ នាងចង់លាក់រឿងនេះឲ្យបានជិតល្អ»។
លោកបានបន្តទៀតថា មាននារីម្នាក់ទៀតដែលជាស្រីស្នេហ៍របស់ Choi Joon Hyuk បានលេចមុខក្លាយជាដើមហេតុដែលនាំឲ្យមានរឿងនេះកើតឡើង។
ទោះជាយ៉ាងណាទាក់ទងនឹងព័ត៌មានចចាមអារ៉ាមក្ដៅគគុកនេះ ខាងក្រុមហ៊ុន Culture Depot របស់ Jun Ji Hyun ក៏បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយដែរ «យើងប្រាកដជានឹងបញ្ជាក់បន្ថែម ដើម្បីឲ្យច្បាស់ថា ព័ត៌មាននេះជាការពិត ឬយ៉ាងណា?»៕