• 2021-06-10 06:24:42
  • ព័ត៌មាន

សោកស្ដាយ! ជំងឺមហារីកក្រពះបានឆក់យកជីវិត នាយតោ អតីតតារាកំប្លែង CTN ហើយ

  • 2021-06-10 06:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពហ្វេសប៊ុកតារាកំប្លែង នាយក្រូច បានឱ្យដឹងថាកាលពីថ្ងៃទី០៩ មិថុនា ម្សិលមិញនេះ អតីតមិត្តរួមអាជីព នាយតោ បានទទួលមរណៈហើយដោយសារជំងំមហារីកក្រពះធ្ងន់ធ្ងរ

ដំណឹងមរណភាពរបស់នាយ តោ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងក្រៀមក្រំយ៉ាងខ្លាំងចំពោះមហាជន ជាពិសេសសិល្បករ សិល្បការិនីរួមអាជីពដោយអតីតតារាកំប្លែង នាយតោ ហៅ (សំខាន់លាស់) ដែលឃ្លាតឆ្ងាយពីអារម្មណ៍មហាជនអស់រយៈពេលយូរឆ្នាំ និងលោកធ្លាប់តែសម្ដែងកំប្លែងក្នុងកម្មវិធី រាត្រីកម្សាន្ដនោះ ថ្មីៗនេះធ្លាយដំណឹងលោកទទួលមរណភាព ដោយសារជំងឺប្រចាំកាយគឺ មហារីក ក្រពះ។

រម្លឹងផងដែរថា នាយតោ គឺជាអតីតសមាជិកក្រុមកំប្លែងនាយ ពែកមី ដែលធ្លាប់បានចូលរួមសម្ដែង ជាតួអង្គ ជ្រូកប៉ាចេ ក្នុងសាច់រឿង”អ៊ូខុងលង់ស្នេហ៍ស្រីស្អាត” កម្មវិធី រាត្រីកម្សាន្ដ ស្ថានីយ៍ទូរទស្សន៍ CTN៕

អត្ថបទ៖ Pav SreyPich

មតិយោបល់