• 2021-06-15 06:37:15
  • ព័ត៌មាន

ឡូយ​បាត់ មាន​របាយការណ៍​ថា ប្រុស​ស្អាត Park Seo Joon នឹង​ហក់​ចូល​ទៅ​ក្នុង​ពិភព Marvels

  • 2021-06-15 06:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Park Seo Joon នឹង​ចូល​រួម​ជាមួយ​ខ្សែភាពយន្ត​ស្ថិត​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ផលិតកម្ម​ធំ Marvel របស់​អាមេរិក ដោយ​ចូល​រួម​ជាមួយ​តារា​ស្រី Brie Larson។

យោង​តាម​របាយការណ៍​ផ្ដាច់​មុខ​របស់ Star News បាន​ឲ្យ​ដឹង​ថា Park បាន​បញ្ចប់​ការ​ចរចា​ជាមួយ​ក្រុមការងារ Marvels រួច​ហើយ ក្រោយ​ពី​បាន​សំណើ​ឲ្យ​ចូល​រួម​ពី​ផលិត​កម្ម​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ថ្មី​ៗ។ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​ថា Park Seo Joon និង​ចាក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្ពោះ​ទៅ​សហរដ្ឋអាមេរិក​សម្រាប់​ការងារ​នេះ​នៅ​រង្វង់​ពាក់​កណ្ដាល​ត្រីមាស​ទី​២ឆ្នាំ ២០២១។

Park ត្រូវ​គេ​រាយការណ៍​ថា​នឹង​ចូល​រួម​ជាមួយ​តារា​អាមេរិក Brie Larson ដែល​សម្ដែង​ជា​តួអង្គ Captain Marvel និង Teyonah Parris សម្ដែង​ជា​តួអង្គ Monica Rambeau។ ប៉ុន្តែ​មិន​មាន​របាយការណ៍​អ្វី​ដែល Park Seo Joon ត្រូវ​សម្ដែង​នោះ​ទេ។

ចំពោះ​បញ្ហា​ខាង​លើ ​ពេល​មាន​ការ​សាក​សួរ​ ភ្នាក់​ងារ Awesome ENT របស់​តារា​ប្រុស សុំ​មិន​ធ្វើ​ការ​អធិប្បាយ​នោះ​ឡើយ។ ពួក​គេ​ឆ្លើយ​តប​ថា "មិន​មាន​អ្វី​ត្រូវ​និយាយ​ទេ"។ តាម​ព័ត៌មាន ខ្សែ​ភាពយន្ត​របស់ Marvelsដែល​សង្ស័យ​មាន​វត្តមាន​ Park Seo Joon នេះ​  បាន​កំណត់​វេលា​ដាក់​បញ្ចាំង​រួច​ហើយ គឺ​ចុង​ឆ្នាំ ២០២២ ឯណោះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទារិកា

មតិយោបល់