• 2021-06-16 02:28:01
  • ព័ត៌មាន

ទាំង​នេះ​ជាអ្វី​គ្រប់យ៉ាងខាងក្នុង ដែលអ្នកនឹងទទួលបាន ពេល​ទិញ CD «Butter» របស់ BTS

  • 2021-06-16 02:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ BTS បាន​ប្រកាសពីការចេញ​ផ្សាយ​ CD “Butter” នៅ​ក្នុង​ពេល​ខាងមុខឆាប់ៗនេះ! ហើយ​ខាងក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​ ថា​មាន​អ្វីខ្លះនៅពេល​អ្នក​ទិញ CD ថ្មីនេះ?

CD នេះ​មាន​ ២ Version គឺ​ "Peaches” និង "Cream” ដោយ​ Version នីមួយៗ​គឺ​មាន​របស់​នៅ​ខាងក្នុង​ខុសៗគ្នា។

Photobook មាន​ប្រភេទផ្សេងគ្នា ហើយក្នុង​ ១ក្បាលមាន​ ១០០ទំព័រ!

បើ​អ្នកមាន​ចាប់​បាន​ Edition ដំបូង​ នោះ​អ្នក​ក៏​នឹងទទួល​បាន​ Poster ចំនួន ១ ក្នុង​ចំណោម​ Poster ២

ចំណែក​នៅ​ខាងក្នុង​វិញ អ្នក​នឹង​ទទួល​បាន​ កាតប៉ារ៉ូល​បទចម្រៀង ក៏ដូចជា​រូបថតកាត។

ក្នុង​ ១ Version មាន​ Photocad ៨សន្លឹកដូចជា​រូបថត​របស់សមាជិក​ម្នាក់ៗចំនួន​ ៧សន្លឹក និង​រូបជាក្រុម ១សន្លឹក

បន្ថែម​ពីលើ​នេះ​ក៏​នៅ​មាន​សាររបស់​សមាជិក​នីមួយៗក្នុង​នោះ​ដែរ។

មិនទាន់អស់​ទេ ព្រោះ​នៅ​មាន​ Photo Stand ជាទៀតផង

របស់​សំខាន់ផ្សេងទៀត ក៏មិនអាច​រំលងបាន​ដែរ នោះគឺ Sticker ស្អាតៗជា​ច្រើនរូប។

អ្វី​ដែល​សំខាន់ ក្នុង​ CD ថ្មី​នេះ​មិនមែន​មាន​តែ​បទ «Butter» ទេ ព្រោះ​វាក៏​ផ្ទុក​នូវ​បទ​ថ្មី​របស់ BTS ដែរ។

សរុប​ជា​រួម​ Version ទាំង​ ២​នេះនឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ហើយ​ចាប់​បើកទទួល​ការ​កុម្ម៉ង់​ទិញ​តាំង​ពីថ្ងៃទី១៥ ខែមិថុនាមក​ម្ល៉េះ៕ ​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់