• 2021-06-21 06:47:38
  • ព័ត៌មាន

ស្មោះស្នេហ៍! បញ្ចាកា ផ្ដល់តម្រុយបើកភ្លើងខៀវឱ្យ អេដវីន ម្ដងទៀតក្រោយទក់សាច់កកឈាមទាំងដុំ

  • 2021-06-21 06:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះរឿងរ៉ាវហិង្សាវាយបែកឈាម កកទាំងដុំៗផ្អើលពេញបណ្ដាញសង្គមរវាងគូស្នេហ៍ អេដវីន និងអ្នក ម៉ាយកូន២ ស្រាប់តែប៉ុន្មានម៉ោនមុននេះស្រីស្អាត បញ្ចាកា បែរជាផ្ដល់តម្រុយអាចនឹងត្រូវរូវ ជាមួយ អេដវីន ម្ដងទៀត។

អាចនិយាយបានថាការប្រើប្រាស់អំពើហិង្សាលើស្នេហា១គូនេះ មិនមែនជាលើកទី១នោះទេដោយកន្លង មកពួកគេក៏ធ្លាប់មានរឿងរ៉ាវវាយតបជាមួយគ្នាច្រើនសារមកហើយដែរ។ ដោយឡែកបន្ទាប់បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់មហាជន បង្ហោះរូបភាព និងសារហូហែរ ពេលនេះ បញ្ចាកា ហាក់ត្រជាក់ចិត្ត និងឱ្យ តម្រុយបើកភ្លើងខៀវឡើងវិញជាមួយ អេដវីន ដែលនាងបានបង្ហោះសារនៅមុននេះបែបនេះថា៖” Don’t worry ! I’ll be there with u everyday when u there បាត់បង់គ្រប់យ៉ាងក៏បានដើម្បីនៅក្បែរបង.u are my life . តែញំអត់អីទេ ដើម្បីមើលថែបងត ទៀត”។

យ៉ាងណាមិញបើតាមការៀបរាប់របស់ បញ្ចាកា បានឱ្យដឹងថាជម្លោះរវាងនាង និងតារាសម្ដែង អេដវីន បានដោះស្រាយជាមួយគ្នារួចរាល់ហើយ នាងបានបញ្ជាក់យ៉ាងដូច្នេះថាបញ្ហា និងរឿងរ៉ាវឈានដល់ប្រើ ប្រាស់អំពើហិង្សានេះ សុទ្ធតែកើតឡើងក្រោមភ្លើងប្រចណ្ឌ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់