• 2021-06-22 07:35:23
  • ព័ត៌មាន

ស្ងាត់ៗ វីរៈនិច្ច បង្ហាញ​រថយន្ដ​Rollroyce តម្លៃ​រាប់​សែន​ដុល្លារ

  • 2021-06-22 07:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី រូប​ស្រស់​សោភា វីរៈនិច្ច បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ និង​មិត្ដ​រួម​អាជីព​ដោយ​បង្ហាញ​វត្ដមាន​រថយន្ដ​សេរី​ទំនើប​មួយ​គ្រឿង​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២១។ នោះ គឺ​វត្ដមាន​រថយន្ដ​ម៉ាក​Rollroyce ដែល​មាន​អ្នក​សិល្បៈ និង​គ្រួសារ​អភិជន​នៅ​កម្ពុជា​តិច​ណាស់​ដែល​បាន​ប្រើ​ឡាន​មាន​តម្លៃ​រាប់​សែន​ដុល្លារ​នេះ។

កញ្ញា វីរៈ និច្ច បាន​បង្ហាញ​ឡាន​សេរី​ទំនើប​នេះ​តាម​បណ្ដាញ​សង្គម​Instagram និង​Facebook ផ្ទាល់​ខ្លួន​នៅ​មុន​នេះ​បន្ដិច​ដោយ​មាន​ភ្ជាប់​នូវ​សារ​ដ៏​ខ្លី និង​ងឿង​ឆ្ងល់​មួយ​ថា"ខ្ញុំ ផ្ទះ ឬ​ឡាន"។ កញ្ញា ថត​ឈរ​បង្អួត​រាង​នៅ​ខាង​មុខ​ឡាន និង​ផ្នែក​ខាង​ក្នុង​នៃ​ឡាន​Rollroyce ដែល​ពាក់​ស្លាក​លេខ"កម្ពុជា KP9-9899"។

គិត​ត្រឹម​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២១ Sabay មិន​ទាន់​អាច​ទាក់ទង​កញ្ញា វីរៈនិច្ច ដើម្បី​បញ្ជាក់​បន្ថែម​លើ​ព័ត៌មាន​ទើប​ទិញ​ឡាន​សេរី​ទំនើប​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​តាម​រយៈ​សារ និង​រូប​ភាព​ដែល​បាន​បង្ហោះ​នោះ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​Coment និង​សម្ដែង​ការ​ត្រេកអរ​ជំនួស​ជា​ច្រើន តែ​តារា​ស្រី​រូប​នេះ​មិន​ទាន់​បាន​ឆ្លើយតប​លើ​សារ​ណា​មួយ​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់