• 2021-06-30 10:00:29
  • ព័ត៌មាន

កូន​ភ្លោះ​ទាំង​បី​របស់​អតីត​តារា​សម្ដែង ជុំ ស៊ីថា ទទួល​បាន​សញ្ជាតិ​អាមេរិក​ហើយ

  • 2021-06-30 10:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​មិន​ទាន់​បាន​១​ខួប​ផង កូន​ភ្លោះ​ទាំង​បី​របស់​អតីត​តារា​សម្ដែង​ប្រុស ជុំ ស៊ីថា ទទួល​បាន​សញ្ជាតិ​អាមេរិក​បាត់។ លោក ស៊ី ស៊ីថា បាន​ប្រកាស​ដំណឹង​នេះ​នៅ​រសៀល​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​លោក និង​ភរិយា​បី​កូន​ទាំង​បី​ចូល​ទៅ​សម្ភាសន៍​យក​សញ្ជាតិ​បរទេស​នេះ​ភ្លាម។

អតីត​តារា​សម្ដែង​លោក ជុំ ស៊ីថា ដែល​បាន​រៀបការ​ជាមួយ​ភរិយា​ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​ដោយ​ភ្ជាប់​ជាមួយ​សារ​ថា៖"ថ្ងៃ​នេះ​យក​កូន​ភ្លោះ​ទាំង​បី​មក​សម្ភាសន៍​យក​សញ្ជាតិ​អាមេរិក។ លោក​ថា ទទួល​បាន​ជោគជ័យ​ហើយ​ក៏​ឆ្លៀត​ថត​រូប​ប៉ុន្មាន​សន្លឹក"។

បន្ទាប់​ពីការប្រកាសដំណឹងសម្ភាសន៍យកបានសញ្ជាតិអាមេរិក​ សម្រាប់កូនភ្លោះទាំងបី​ មានសំណួរជាច្រើនពីអ្នកគាំទ្រ ដោយអ្នកខ្លះចង់ដឹងថាតើលោក និងគ្រួសារ នឹងចេញទៅរស់នៅអាមេរិក?​ ប៉ុន្ដែលោកបានឆ្លើយតបដោយខ្លីថាមិនទាន់ដឹងនៅឡើយទេ។

លោក ជុំ ស៊ីថា និង​ភរិយា ទទួល​បាន​ចំណង​ដៃ​កូន​ភ្លោះ​បី​នាក់ កាល​ពី​ចុង​ឆ្នាំ​២០២០។ តាម​ពិត​លោក និង​ភរិយា មាន​កូន​ស្រី និង​ប្រុស​ច្បង​ចំនួន​២​រួច​ទៅ​ហើយ ហើយ​លោក​ធ្លាប់​ប្រាប់​Sabay ថា​រូប​លោក​សម្រេច​ឈប់​យក​កូន​ត្រឹម​ប្រាំ​នាក់​នេះ​ហើយ។

លោក​ថា សំណាង​ដែរ​ដែល​ចិត្ដ​លោក​ចង់​បាន​កូន​ចំនួន​ប្រាំ​នាក់ ហើយ​យក​តែ​បី​ដង​គ្រប់​ប្រាំ​នាក់ ព្រោះ​លោក​អាណិត​ភរិយា​ពេល​ឆ្លង​ទន្លេ​ម្ដងៗ ហើយ​ម្យ៉ាង​ភរិយា​របស់​លោក​មាឌ​តូច​ទៀត​ធ្វើ​ឲ្យ​នាង​លំបាក​សម្រាល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី