• 2021-07-05 09:16:52
  • ព័ត៌មាន

គួរឱ្យសរសើ!ផល សុភក្ត្រា តស៊ូពីបាតដៃទទេ រហូតអាចឈោងចាប់ក្ដីស្រមៃរបស់ខ្លួនបាន

  • 2021-07-05 09:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងពន្លកក្រោយ ផល សុភក្ត្រា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន តាមរយៈ បទចម្រៀងល្បីៗជាច្រើនបទ។ មុននឹងទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះវាមិនមែនជាភាពងាយ ស្រួលទេសម្រាប់កម្លោះរូបនេះ ពោលគឺកើតចេញពីការតស៊ូបាតដៃទទេ។

អាចនិយាយបានថា ខ្សែជីវិតលើវិថីសិល្បរបស់តារាចម្រៀងរូបនេះហាក់ជូរចត់ កំសត់កម្របន្តិចកបន្ទាប់ពីជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ។ សុភក្ត្រា បង្ហើបប្រាប់ Sabay ពីជីវិតតស៊ូរបស់លោកថាលោក ប្រឡូកសិល្បលើកដំបូងតាមរយៈការប្រលងកម្មវិធី សុបិន្ដក្លាយជាការពិត របស់ស្ថានីយ៍ទូរទស្សន៍អា ស៊ីអាគ្នេយ៍ ប្រលងរហូតដល់វគ្គចម្រុះ សុភក្ត្រា បែរជាអខានមិនបានចូលប្រកួតដោយសារបញ្ហាជីវភាព ខ្វះខាត់ខ្លាំងពេកទើបសម្រេចបញ្ឈប់។

ផល សុភក្ត្រា រៀបរាប់ប្រាប់ Sabay ដូច្នេះថា៖”ទម្រាំតែបានមកដល់ពេលនេះ ជីវិតសិល្បះរបស់ ខ្ញុំលំបាក ឥតឈប់ឈរ ទៅលើបញ្ហា ជាច្រើន ពេលខ្លះលួចម៉ែពុកទៅច្រៀងក៏មាន ពេលខ្លះអត់លុយ ទៅច្រៀងក៏មាន ដើរទៅច្រៀងក៏មាន ហើយណាមួយ ជីវភាពគ្រួសារក្រីក្រ គេមិនសូវអោយតម្លៃមើល ងាយយើង និងក្រុមគ្រួសារ ព្រោះតែស្រលាញ់ សិល្បះទើបសម្រេច ចូលទៅប្រលងនៅខាងទូរទស្សន៍ ដើម្បីបានកេរ្ត៍ឈ្មោះ និងអោយគេស្គាល់ច្រើន រហូតមកដល់សព្វថ្ងៃនេះ”។

យ៉ាងណាមិញនេះគ្រាន់តែជាចំណែកមួយនៃជីវិតតស៊ូពីអតីតកាលរបស់ សុភក្ត្រា ប៉ុណ្ណោះដោយឡែក បច្ចុប្បន្នតារាចម្រៀងរូបនេះហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនតារយៈសមត្ថភាពចម្រៀង លើសពិនេះម្ចាស់បទ”ខ្ចីបាត់ខ្ចីបាត់”រូបនេះមមាញឹកជាមួយការងារសិល្ប ដោយមានបណ្ដារទូរទស្សន៍ ជាច្រើនបានអញ្ជើញធរូបលោកទៅច្រៀងជាហូរហែ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី