• 2021-08-02 03:26:35
  • ព័ត៌មាន

Weibo លុបចោលគណនី និងអ្វីគ្រប់យ៉ាង​របស់ Kris Wu ចោល​ខ្ទេចហ្មត់ សូម្បីគណនីក្រុមហ៊ុនជាដើម

  • 2021-08-02 03:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែសីហា Weibo បាន​ប្រកាសថា​ពួកគេបាន​បិទគណនីចំនួន ១០៨​ និង ៧៨៩ក្រុម​ដែល​រំលោភគោលការណ៍​របស់បណ្ដាញផ្សព្វផ្សាយ​របស់ខ្លួន។

យោងតាមតារាងដែល​បាន​បង្ហាញ រាល់គណនី Weibo ដែលចេញ​ការពារ Kris Wu បូករួមទាំងគណនីបណ្ដុំអ្នកគាំទ្ររបស់ Kris ផងដែរនោះ ក៏សុទ្ធ​តែ​ត្រូវ​បាន​លុបចោល ឬគ្រាន់តែផ្អាកដំណើរការដូចគ្នា។ ចំណែក​គណនីរបស់ Kris រួមទាំងរបស់គណនីផ្លូវការ​របស់​ក្រុមហ៊ុន​ ត្រូវ​បាន​លុប​ចោល​តែម្ដង ហើយក៏​លែង​អាចដំណើរការ​តទៀតដែរ​លើ Weibo។

ទាក់ទង​នឹង​ព័ត៌មានអាស្រូវនេះ បទចម្រៀង​ភាគ​ច្រើន​របស់​តារាប្រុសកើតឆ្នាំ ១៩៩០​រូបនេះ ត្រូវបាន​ដកចេញពីវិបសាយចម្រៀងដូចគ្នា (លើក​លែង ២-៣បទប៉ុណ្ណោះ) ក្រៅពីនោះសុទ្ធតែបាត់ខ្លួន។

ជាមួយគ្នា​នេះ អ្នកគាំទ្រ ក៏ដូចជាមហាជន​នៅបន្តរង់ចាំ​ដំណឹង​ជា​បន្តបន្ទាប់របស់ Kris ស្របពេល​នេះ​លោក​កំពុង​ត្រូវសមត្ថកិច្ចឃុំខ្លួន ដើម្បី​ស៊ើបអង្កេតជា​បន្តបន្ទាប់ មុនឈាន​ដល់ការសម្រេច​លទ្ធផល​ចុងក្រោយ ថា​រឿងពិតយ៉ាងណា៕​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់