
- ព្រហស្បតិ៍, 19 សីហា 2021 09:29
- ព័ត៌មាន
អបអរសាទរ! ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែងខ្ពង់!
- ព្រហស្បតិ៍, 19 សីហា 2021 09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ក្រសួងកិច្ចការនារី ប្រកាសរើស រ៉េត សារីតា ទទួលតំណែងខ្ពង់!
ចន្លោះមិនឃើញ
នៅមុននេះបន្តិចតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Universe pageant បានឱ្យដឹងថាបវរកញ្ញាចក្រវាល ២០២០ ស្រីស្អាតរាងតូចច្រឡឹង រ៉េត សារីតា ទទួលបានតំណែងខ្ពង់ខ្ពស់ សិក្ដសមខ្លាំងបំផុតពីក្រសួងកិច្ចការនារី។
មហាជន ជាពិសេសអ្នកគាំទ្រពិតភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំងបន្ទាប់ពី Miss Cambodia 2020 កញ្ញា រ៉េត សារីតា ត្រូវបានក្រសួងកិច្ចការនារី ផ្ដល់តួនាទីយ៉ាងសំខាន់ជាអង្គរាជសុឆន្ទៈ ដោយទំព័រ ហ្វេសប៊ុកផ្លូវការ Universe pageant បានទម្លាយរូបមួយសន្លឹកបញ្ជាក់ពីក្រដាសចុះកិច្ចព្រមព្រាងរវាង សារីតា នឹងក្រសួងកិច្ចការនារី។
យោងតាមសមត្ថភាព ចំណេះខ្ពង់ខ្ពស់ នឹងភាពប៉ិនប្រសប់ អង់អាចខ្លាំងក្លារបស់នាង សារីតា ពិតជាសិក្ដសមទទួលបានតួនាទីសំខាន់មួយនេះ។ ដោយឡែកនៅក្នុងលិខិតបានបញ្ជាក់ថា សារីតា នឹងត្រូវទទួលបន្ទុកការងារក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាច ដល់ស្ត្រីប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញជុំវិញរឿង សារីតា ទទួលតួនារីយ៉ាងសំខាន់ជាអង្គរាជសុឆន្ទៈ ក្រសួងកិច្ចនារី នេះសាមីខ្លួន មិនទាន់បញ្ចេញសកម្មភាព ឬឆ្លើយតបយ៉ាងណានោះទេសម្រាប់តួនាទីនេះ ខណៈក្រុមការងារ Sabay កំពុងព្យាយាមទាក់ទងសុំបទសម្ភាសពីកញ្ញា។ សម្រាប់ព័ត៌បន្ថែម នឹងជម្រានជូននៅពេលបន្ទាប់៕