• 2021-08-25 02:41:16
  • ជីវិតតារា

តារាស្រីល្បី​ៗ៨ រូប កសាង​គ្រួសារ មាន​កូន​គួរ​ឲ្យ​ស្រលាញ់​រៀង​ៗ​ខ្លួន

  • 2021-08-25 02:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតត្រួសៗពីតារាស្រីទាំងនេះ គឺមានតារាច្រើននាក់ដែលព្រមរួមរស់ជាមួយមិត្តប្រុសរបស់ខ្លួនមុនចូលរោងការ ក្នុង​នោះ​​អ្នក​ខ្លះព្យាយាម​លាក់​បាំង អ្នក​ខ្លះបើក​ចំហ។ ទំនាក់ទំនង​មុន​កិច្ច​ប្រពៃណី​នេះ រហូតធ្វើឲ្យពួកគេធ្លោយមានកូនជាមួយ​គ្នាថែមទៀតផង។ តារាស្រីទាំងនោះរួមមាន ៖

១. តារាចម្រៀង ពេជ្រ សូលីកា

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ ដែលជាតំណក់ឈាមរួមគ្នារវាងអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីគឺ លោក គឹម ហាន ។អ្នកទាំងពីរមិនទាន់រៀបការជាមួយគ្នានោះទេ ដោយគ្រាន់តែភ្ជាប់ពាក្យតែប៉ុណ្ណោះ។

២. តារាសម្តែង ផាត់ណា

តារាសម្តែងស្រី ផាត់ ផាណា សម្រាលបានកូនប្រុសមួយគួរឲ្យស្រលាញ់ ដោយមិនទាន់បានបង្ហាញមុខឪពុករបស់កូននៅឡើយទេ ។

៣. តារាសម្តែង ឌី សូនីតា

តារាសម្តែង ឌី សូនីតា សម្រាលបានកូនស្រីមួយគួរឲ្យខ្នាញ់ ជាមួយលោក អេឡិច ហ្សូរ៉ា តែអ្នកគាំទ្រខ្លះសង្ស័យថា អ្នកទាំងពីរមានរឿងលាក់បាំងជាមួយមហាជនទៀត ដោយគេសង្ស័យថា លោក អេឡិច ហ្សូរ៉ា មិនមែនជាឪពុករបស់កូននាងនោះទេ ព្រោះមុខកូននាងមិនដូចលោកបន្តិចសោះឡើយ ។

៤. តារាសម្តែង នៅ សូនីតា

តារាសម្ដែង និងជាតារាបង្ហាញម៉ូដ នៅ សូនីតា ក៏ទទួលបានកូនប្រុសមួយដែរ ក្រោយគេដឹងដំណឹងថា អ្នកនាងបានរួមរស់ជាមួយលោក ទិត្យ ថាវរិទ្ធ នៅក្នុងផ្ទះវីឡា ក្នុងបុរីប៉េងហួតបឹងស្នោ

៥. តារាសម្តែង ភិន សុដាលីស

តារាសម្តែង ភិនសុដាលីស សម្រាលបានកូនស្រីមួយ ដែលជាតំណក់ឈាមរួមគ្នាជាមួយលោក ប៉ែន ចំរុង ។

៦. តារាសម្តែង ឌុចលីដា

តារាសម្តែង ឌុច លីដា បានបង្ហាញមុខកូនប្រុសគួរឲ្យស្រលាញ់ ដោយមិនធ្លាប់លឺដំណឹងពីការរៀបកាសោះ សូម្បីតែឪពុករបស់កូនក៏នាងមិនបានបញ្ចេញប្រាប់ដែរ ។

៧. ឪក សុគន្ធកញ្ញា

តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឧិក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏មានកូនមុនចូលរោងការដែរ ដោយអ្នកនាង មានទម្ងន់៣ខែមកហើយ មុនសម្រេចចិត្តរៀបការ ។

៨. ពិធីករ អ្នកនាង សូដា នីតា

ពិធីការិនី អ្នកនាង សូដានីតា ក៏មានកូនប្រុសមមួយដ៏គួរឲ្យស្រលាញ់ម្នាក់ដែរ តែមិនទាន់លេចដំណឹងចូលរោងកានៅឡើយទេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់