• 2016-09-13 13:02:56
  • ភាពយន្ត
ផាន់ ផាត់ណា ត្រៀម​បញ្ចប់​តំណែង​តួឯក​ពីរព្រម​គ្នា ផាន់ ផាត់ណា ត្រៀម​បញ្ចប់​តំណែង​តួឯក​ពីរព្រម​គ្នា
  • 2016-09-13 13:02:56
  • ភាពយន្ត

ផាន់ ផាត់ណា  បាន​ប្រាប់ Sabay ​ឲ្យ​ដឹង​ថា ​នាង​ត្រៀម​នឹង​បញ្ចប់​ការ​ថត​រឿង​ពីរ​​ព្រម​គ្នា​តែម្ដងក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​នាង​​សម្ដែង​ជា​តួឯក និង​ត្រៀម​ទទួល​​ថត​បន្ថែម​ទៀត​ ហើយ​តំណែង​គឺ​ដដែល។     “ឆ្នាំ ២០១៦ នេះ​ខ្ញុំ​មាន​ឱកាស​សម្ដែង​រឿង​ភាគ​បី ហើយ​ពីរ​រឿង​ខ្ញុំ​គឺជា​តួឯក ហើយ​មួយ​រឿង​ទៀត​បាន​ជា​តួរង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ត្រូវ​បញ្ចប់​រឿង​ភាគ​ទាំងពីរ​ដែល​ខ្ញុំ​ជា​តួឯក​នោះ​ឲ្យ​បាន​ក្នុង​ឆ្នាំ​នេះ ព្រោះ​ដើម្បី​មាន​ពេល​ទទួល​ថត​រឿង​ផ្សេង​ទៀត។”   តារា​បង្ហាញ​ម៉ូដ​រូប​នេះ ​ក៏​បាន​បន្ត​ទៀត​ថា មាន​ផលិតករ​ជាច្រើន​បាន​ទាក់ទង​មក​នាង​ឲ្យ​សម្ដែង និង​ផ្ដល់​តួនាទី​សំខាន់ តែ​នាង​មិន​ទាន់​ហ៊ាន​ទទួល​ឡើយ​ ព្រោះ​ខ្លាច​គ្មាន​ពេល​គ្រប់គ្រាន់។ តារា​រាង​ខ្ពស់​ស្រឡះ​ខាង​លើ​បញ្ជាក់​ទៀត ពេល​នាង​ថត​រឿង "សង្សារ​សំណព្វចិត្ត” និង "កែវភ្នែក” ដែល​នាង​ជា​សម្ដែង​ជា​តួឯក​នោះ​ចប់​ពេល​ណា ​នឹង​ទទួល​ការងារ​ថ្មី​បន្ត​ទៀត។   “ពេល​នេះ​ខ្ញុំ​ទទួល​តែ​រឿង​ភាគ​ទេ ព្រោះ​ចង់​ផ្ដោត​លើ​រឿង​ភាគ និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​តាម​រយៈ​រឿង​ហ្នឹង​សិន រី​ឯ​រឿង​ដុំ​មិន​ទាន់​ហ៊ាន​ទទួល​ឡើយ។ រឿង​ទាំងពីរ​នោះ​ថត​បាន ៧០ភាគរយ​ហើយ។ សម្រាប់​ឆ្នាំ​ក្រោយ​ខ្ញុំ​ប្រហែល​ជា​​ទទួល​ថត​បាន​ច្រើន​ជាង​នេះទៀត តែ​ឥឡូវ​មិន​ទាន់​ហ៊ាន​និយាយ​អ្វី​ច្រើន​ទេ ចាំ​ដល់​ពេល​តែម្ដង​ទៅ”     ផាន់ ផាត់ណា ជា​អតីត​តារា​បង្ហាញ​ម៉ូដ​មួយ​រូប​នៅ​ក្នុង Sun Super Model បាន​ជាង ១ ឆ្នាំ។ ​ក្រោយ​មក​នាង​ក៏​មាន​ឱកាស​បាន​សម្ដែង​នៅ​ក្នុង MV បទ​ចម្រៀង មុន​ពេល​​វិវត្តន៍​ខ្លួន​ជា​តារា​សម្ដែង​បន្ថែម​ទៀត​នា​ពេល​បច្ចុប្បន្ន៕   ចុចអាន៖ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់​ឲ្យ