• 2017-06-21 03:12:18
  • ជីវិតតារា

រឿង​ពេល​វេលា​មួយ ផាន់ ផាត់​ណា បែង​ចែក​ច្បាស់​អីចឹង​ហ្មង!

  • 2017-06-21 03:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តា​រា​សម្ដែង ផាន់ ផាត់​ណា បាន​ប្រាប់​ឱ្យ sabay ដឹង​ថា នាង​បែង​ចែក​ពេល​វេលា​ថត​កុន​យ៉ាង​ច្បាស់​លាស់​ និង​លៃ​ពេល​វេលា​ថត​រឿង​ចាស់​ចប់​សព្វ​គ្រប់ មិន​ឱ្យ​ជាន់​ពេល​​គ្នា​ទេ​ មុន​នឹង​នាង​ទទួល​ថត​រឿង​ថ្មី។

ផាត់ណា បច្ចុប្បន្ន​កំពុង​តែ​ថត​រឿង​ពីរ​ក្នុង​ពេល​តែមួយ​ក្នុង​នោះ​មាន​រឿង "សំបុត្រ​​ចោល​ទុក្ខ" និង​រឿង​"មន្ត​ស្នេហ៍​កូន​ថៅកែ​ត្បូង" ដោយ​ទាំង​ពីរ​រឿង​ នាង​សម្ដែង​ជា​តួ​អង្គសំខាន់​មួយ។ ដោយ​សារ​ការងារ​មក​ក្នុង​ពេល​ជាមួយ​គ្នា​ដូច្នេះ ទើប​ការ​បែង​ចែក​ពេល​វេលា​ជា​រឿង​សំខាន់​សម្រាប់​ស្រី​ស្អាត​ម្នាក់​នេះ។

តួ​អង្គ​ដាអ៊ីណា ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" រូប​នេះ ប្រាប់​ទៀត​ថា មិន​ត្រឹម​តែ​ចេះ​រៀប​​​ពេល​សម្រាប់​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​មុន​នឹង​នាង​ទទួល​ថត​រឿង​ណា​មួយ​នាង​បាន ជ​ជែក​ពី​រឿង​ពេល​វេលា​រួច​ជា​ស្រេច​ជា​មួយ​អ្នក​ដឹក​នាំ​រឿង​។

“ សម្រាប់​ពេល​វេលា​ដូច​បាន​និយាយ​គ្នា​ចឹង​មុន​នឹង​ចុះ​កុង​ត្រា ធ្វើ​ការ​ជា​មួយ​គ្នា​ គឺ​បាន​និយាយ​​គ្នា​ហើយ​ ត្រូវ​ចេះ​យោគ​យល់គ្នា​រឿង​ពេល​វេលា​ ហើយ​នាង​ខ្ញុំ​ក៏​បែង​ចែក​ឱ្យ​ដាច់​ស្រ​ឡះ​អត់​ឱ្យ​ជួប​រឿង​បញ្ហា​ពេល​វេលា​ជាន់​គ្នា​ទេ"៕

*ខ្មែរ​យើង​ថា បើ​មិន​ជឿ​កុំ​ប្រមាថ

*រឿង​រសើប​មួយ​ពី​រឿង "ស្ដេចកន"

*រឿងរ៉ាវ​តារា​យើង​ហ្នឹង!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម