• 2018-09-03 02:13:38
  • ភាពយន្ត

មិនធម្មតា! ផាន់ ផាត់ណា សម្ដែងក្នុងរឿងថ្មីជាមួយតារាល្បីចិនផលិតករចាយទុន ២លានដុល្លារ

  • 2018-09-03 02:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​ផលិតករ​ចិន​បាន​ធ្វើ​​ពិធីសម្ពោធ​ចេញ​ថត​ជា​ផ្លូវ​ការ​ភាពយន្ត​ខ្នាត​ធំ​“ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” នៅ​សណ្ឋាគារ​ព្រីន​ស៍​ថាម ខេត្ត​ព្រះសីហនុ។​​ដោយ​មាន​តារា​ខ្មែរ​កញ្ញា ផាន់ ផាត់ណា និង​តួឯក​ប្រុស​មក​ពី​ប្រទេស​ចិន​លោក Sunxu Bo ចាប់​ដៃ​គ្នា​សម្ដែង​​ជា​លើក​ដំបូង​ ឯ​​​ដើម​ទុន​ក្នុង​ការ​ចំណាយ​វិញ​​ ២​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ផាន់ ផាត់ណា និង Sunxu Bo តារាសម្ដែងចិន

ថ្លែង​ក្នុង​ពិធី​​ខាង​លើ​​​លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ Prince Real Estate Group បាន​មាន​ប្រសាសន៍​ថា​ រឿង “ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា​” ដែល​មាន​តារា​កម្ពុជា​ ផាន់ ផាត់ណា និង និង​តួ​ឯក​ប្រុស​ចិន​ Sunxu Bo ចាប់​ដៃ​គ្នា​សម្ដែង​ជា​លើក​ដំបូង​នេះ​ក្រុមហ៊ុន​លោក​ បាន​ចំណាយ​ទុន​ ២លាន​ដុល្លារ​អាមេរិក​ក្នុង​ផលិត។ដើម្បី​ផ្ដិតយកទីតាំងចំនួន៤ក្នុងប្រទេសកម្ពុជាមាន ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប ​ភ្នំបូកគោ និង​កោះរ៉ុង។

ចំណែក​ឯ​ទីតាំង​ថត​ក្នុង​ប្រទេស​ចិន​វិញ​ត្រូវ​បាន​ជ្រើស​រើស​ខេត្ត​ Teng chongសង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត អ៊ីនណាន។ ចំពោះ​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក ផលិត​រឿង​ខ្នាត​ធំ​នេះ​ឡើង​នៅ​កម្ពុជា​ដើម្បីអបអរសាទរគម្រប់ខួប៦០ឆ្នាំកិច្ចសហការកម្ពុជា-ចិន​​ ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​វប្បធម៌​ប្រពៃណី​​គ្នា​ទៅ​វិញ​ទៅមក​​ ពិសេស​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។

លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ Prince Real Estate Group

លោក​ថា៖" ខ្ញុំ​ជឿ​ជាក់​ថា ពិភព​លោក​ នឹង​ស្គាល់​កម្ពុជា​កាន់​​តែ​ច្បាស់​ នៅ​ពេល​រឿង“ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា​” យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ចិន និង មហោស្រព​នៅ​អាមេរិក​ដើម្បី​ប្រកួត​យក​ពាន​ ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ។ បន្ថែម​ពី​នេះ​ខ្ញុំ​សង្ឃឹម​ថា​ភ្ញៀវ​បរទេស​នឹង​មក​ទស្សនា​​កម្ពុជា​កាន់​តែ​កើន​ឡើង​តាម​រយៈ​ភាពយន្ត​មួយ​នេះ"។

​ឆ្លៀត​ក្នុង​ឱកាស​​នេះ​ដែរ​​​ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​​ក៏​បាន​បង្ហាញ​អារម្មណ៍​គាំទ្រ​ និង​គំនិត​ផ្ដួច​ផ្ដើម​​ក្នុង​ការ​ផលិត​ភាពយន្ត​ខ្នាត​ធំ​រឿង​“ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” នេះ​ឡើង។​​​ឯកឧត្ដម សង្ឃឹម​ថា ភាពយន្ត​មួយ​នេះ​នឹង​រួម​ចំណែក​ដល់​​ការ​ជួយ​ផ្សព្វផ្សាយ​​ពី​កម្ពុជា​ទៅ​កាន់​​ពិភព​លោក និង​​ទីផ្សារ​ចិន។​​​​​​​​​

ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍

ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា៖" តាម​រយៈ​រឿង“ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” ​ខ្ញុំ​ជឿជាក់​ថា​​​​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក នឹង​ស្គាល់​វប្បធម៌​ប្រពៃណី​កម្ពុជា​កាន់​តែ​ច្បាស់​ជាង​មុន។ពិសេស​ជាង​នេះ​គឺ​ពង្រឹង​ចំណង​មិត្តភាព​​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស្និទ្ធស្នាល​ទ្វេ​ឡើង"។

ជាមួយ​គ្នា​នេះ​ដែរ​​កញ្ញា ផាន់ ផាត់ណា ​តួ​ឯក​ស្រី​ក្នុង​រឿង“ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” ​ថា នាង​ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ដោយ​មិន​នឹក​ស្មាន​ខ្លួន​មាន​ឱកាស​បាន​​ថត​រឿង​​ខ្នាត​ធំ​ជាមួយ​កំពូល​តារា​សម្ដែង​មក​ពី​ប្រទេស​ចិន​នោះ​ទេ។ ដូច្នេះ​នាង សន្យា​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​បាន​ល្អ​​នៅ​ក្នុង​រឿង​មួយ​នេះ​មិន​​ឲ្យ​​ពុក​ម៉ែ​បង​ប្អូន​​ដែល​គាំទ្រ​ខក​បំណង​ឡើយ។

Sunxu Bo តារាសម្ដែងចិន និង ផាន់ ផាត់ណា

“អ្វី​ដែល​ខ្ញុំ​រំភើប​ខ្លាំង​​នោះ​បង គឺ​រឿង​មួយ​នេះ​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ចិន និង​យក​ទៅ​ប្រកួត​ប្រជែង​​​យក​ពាន​នៅ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ខ្ញុំ​សង្ឃឹម​ថា​​រឿង​ដែល​ខ្ញុំ​សម្ដែង​​តួ​ឯក​ជាមួយ​លោក Sunxu Bo គឺ​ជា​ចំណែក​មួយ​​ផ្សព្វ​ផ្សាយ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។ មាន​វប្បធម៌​ប្រពៃណី​ជា​ដើម"។ ផាន់ ផាត់ណា បន្ថែម។ ​​​​​ “ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” ប្រភេទ​ភាព​យន្ត​បែប​មនោសញ្ចេតនា​​ស្នេហ៍​បែប​រ៉ូមែនទិក​​​​អូន​បង​រវាង​កំលោះ​សង្ហា​មក​ពី​ប្រទេស​ចិន និង​នារី​កម្ពុជា។ ដោយ​ដំណើរ​ការ​ចេញ​ថត​​ក្រោយ​សម្ពោធ​បាន​១​ថ្ងៃ គ្រោង​នឹង​បញ្ចប់​ការ​ថត​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ ៕​​​​​​​

ផាន់ ផាត់ណា
Sunxu Bo តារាសម្ដែងចិន

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម