• 2017-02-09 06:35:53
  • ជីវិតតារា

ទី​បំផុត​ស្នេហា​ ផាន់ ផាត់ណា ត្រូវ​បាន​បញ្ចប់​

  • 2017-02-09 06:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផាន់ ផាត់ណា បាន​ប្រាប់​ Sabay ថា​ស្នេហា​របស់​នាង​ដែល​ខំ​ប្រើ​ពេល​វេលា​សិក្សា​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រយៈ​ពេល​ជិត​២​ឆ្នាំ​មក​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៧​នេះ​។

ដើម​ហេតុ​នៃ​ការ​បែក​បាក់​ស្នេហា​នេះ​ដោយ​សារ​តែ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​ជា​មួយ​គ្នា​រវាង​នាង​ និង​គូស្នេហ៍​ទើប​សម្រេច​ចិត្ត​​ជ្រើស​រើស​ផ្លូវ​ដើរ​រៀង​ខ្លួន​ទៅ​ចុះ​។ ស្នេហា​របស់​នាង​ចាប់​ផ្ដើម​រីក​លូត​លាស់​ឡើង​នៅ​ចុង​ ឆ្នាំ​២០១៥ តែ​វា​បាន​បញ្ចប់​ទៅ​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៧​។ ផាន់ ផាត់ណា បន្ត​។

ស្រី​ស្អាត​វ័យ​២៣​ ឆ្នាំ​រូប​នេះ​ថ្លែង​ថា​៖ “និយាយ​រួម​ទៅបង​​ខ្ញុំ​ និង​គាត់​មាន​រឿង​ជា​ច្រើន​ដែល​មិន​ចុះ​សម្រុង​នឹង​គ្នា ព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ពួក​យើង​ឈ្លោះ​គ្នា​​ ខ្ញុំ​រាង​ចាល​ហើយ​ស្នេហា​ដែល​មាន​ឈ្មោះ​ត្រឹម​ជា​សង្សារ​"។ បើ​សិន​ជា​មាន​ស្នេហា​លើក​ក្រោយ​ទៀត​ដាច់​ខាត​នាង​អត់​ឲ្យ​មាន​ឈ្មោះ​ជា​សង្សារ​ទេ​ គឺ​នាង​នឹង​យក​មក​ធ្វើ​ជា​គូ​អនាគត​ហើយ​បុរស​នោះ​ ត្រូវ​តែ​ចូល​ស្ដី​ដណ្ដឹង​នាង​ទៅ​តាម​ប្រពៃ​ណី​ខ្មែរ​ទើប​នាង​ព្រម​។ នាង​បន្ថែម​។

គួរ​បញ្ជាក់​ ថា​ ប្រុស​ស្នេហ៍​ទី១​របស់​ ផាន់ ផាត់ណា ដែល​បែក​បាក់​គ្នា​ដោយ​សារ​តែ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​ និង​គ្នា​នេះ​ គឺ​ជា​អ្នក​សិល្បៈ​ដូច​គ្នា​តែ​នាង​សុំ​​មិន​បញ្ចេញ​ឈ្មោះ​បុរស​ម្នាក់​នោះ​ឡើយ​។ តែ​កន្លង​មក​ជា​រឿយៗ​ នៅ​ក្នុង​គណនី​បណ្តាញ​សង្គម​របស់​តារា​ស្រី​រូប​នេះ​ តែ​ងបង្ហោះ​រូបភាព​ស្និទ្ធ​ស្នាល​ ជាមួយ​​គូ​ស្នេហ៍​​ដែល​គេ​ដឹង​ថា​​ ជា​អ្នក​ដឹកនាំ​សម្តែង​​ម្នាក់​នៅ​ផលិត​កម្ម​ថោន៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម