- 2021-09-02 08:51:42
- ព័ត៌មាន
[ក្ដៅៗ] សមាជិកដល់ទៅ ៥ នាក់របស់ ENHYPEN ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដព្រមៗគ្នា
- 2021-09-02 08:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[ក្ដៅៗ] សមាជិកដល់ទៅ ៥ នាក់របស់ ENHYPEN ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដព្រមៗគ្នា
ចន្លោះមិនឃើញ
Belift Lab បានចេញសេចក្ដីប្រកាសជាបន្ទាន់តាមបណ្ដាញផ្សព្វផ្សាយថា សមាជិក ENHYPEN ចំនួន ៥នាក់បានធ្វើតេស្តហើយស្រាប់តែចេញលទ្ធផលថាមានផ្ទុកមេរោគកូវីដ ១៩។
«សួស្ដី នេះគឺ Belift Lab
សមាជិក ENHYPEN មាន Jungwon, Heesung,Jay, Jake និង Sunghoon បានធ្វើតេស្តនិងបានរកឃើញមេរោគកូវីដ ១៩ អំឡុងពេលពួកគេកំពុងធ្វើចត្តាឡីស័ក។
ENHYPEN ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ តាំងពីថ្ងៃទី ២៦ ខែសីហា បន្ទាប់ពីការធ្វើតេស្តចេញលទ្ធផលវិជ្ជមាន ចំពោះមនុស្សម្នាក់នៅកន្លែងថតរបស់ពួកគេ ហើយអាជ្ញាធរសុខាភិបាលបានចាត់ថា ENHYPEN ជាអ្នកជិតស្និទ្ធនឹងអ្នកជំងឺបំផុត។ អំឡុងពេលនៅដាច់ដោយឡែកពីគេ នៅថ្ងៃទី ២៩ Jake បានចេញរោគសញ្ញាក្អក និងគ្រុន ហើយយើងបានរាយការណ៍ទៅមន្ត្រីសុខាភិបាលហើយ លោកក៏បានធ្វើតេស្ត PCR ជាមុន។ លទ្ធផលធ្វើតេស្ត គឺវិជ្ជមានកូវីដនៅថ្ងៃទី ៣០ ខែសីហា។
បន្ទាប់ពីនេះ Jungwon, Heeseung, Jay និង Sunghoon ក៏កើតមានរោគសញ្ញាស្រដៀងគ្នាចាប់តាំងពីថ្ងៃច័ន្ទទី ៣០ ហើយពួកគេបានធ្វើតេស្ត PCR ហើយទាំងអស់គ្នា ក៏ចេញលទ្ធផលវិជ្ជមានដែរ។ សមាជិកដែលត្រូវឆ្លងជំងឺ កំពុងចាត់វិធានការបង្ការ ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ បច្ចុប្បន្នអាការៈរបស់ពួកគេ គឺមានលក្ខណៈស្រាលទេ។
ចាប់តាំងពីករណីដែលបានបញ្ជាក់នៅឯកន្លែងថតនៅថ្ងៃទី ២៥ ខែសីហាលទ្ធភាពនៃការរីករាលដាលនៃការឆ្លងទៅអ្នកដទៃ គឺមានកម្រិតទាប ដោយសារបុគ្គលដទៃទៀតដែលមានវត្តមាននៅកន្លែងនោះ រួមទាំងតារាៗផ្សេងទៀតត្រូវបានធ្វើតេស្តជាមួយ PCR ទាំងអស់ ហើយលទ្ធផលគឺអវិជ្ជមាន។ ប៉ុន្តែពួកគេក៏ត្រូវនៅដាច់ដោយឡែកសិនដែរ។
លើសពីនេះអ្នកដែលនៅដាច់ដោយឡែកពីគេបានធ្វើតេស្តដោយប្រើឧបករណ៍ធ្វើតេស្តខ្លួនឯង ពីរដងក្នុងមួយថ្ងៃ អំឡុងពេលធ្វើចត្តាឡីស័ក នេះក្នុងករណីប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយ។
យើងសូមអភ័យទោស ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់បារម្ភ ក្នុងការដែលយើងធ្វេសប្រហែសមិនបានការពារ ទប់ស្កាត់បានជាប់ល្អនៃការរីករាលដាលនៃការឆ្លង បើទោះបីជាយើងខំប្រឹងរួចហើយយ៉ាងណាក៏ដោយ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយសមាជិកឆាប់ជាសះស្បើយឡើងវិញ ព្រោះសុវត្ថិភាពរបស់ពួកគេ គឺជាអាទិភាពចម្បងរបស់យើង។ យើងនឹងសហការដោយស្មោះ ជាមួយការណែនាំរបស់មន្ត្រីសុខាភិបាល៕»