• 2021-09-06 09:20:50
  • ព័ត៌មាន

អស្ចារ្យណាស់! ម្ចាស់ជយលាភី MGC ៤ឆ្នាំជាប់គ្នានឹងក្លាយជាគណៈកម្មការផ្លូវការ MGC 2021

  • 2021-09-06 09:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់ប្រិយមិត្តនិយមគាំទ្រលើវិស័យបវរកញ្ញាកម្ពុជា ដោយថ្មីៗនេះទើបតែប្រកាសរក ឃើញជាផ្លូវការ ស្រីស្អាត៤ដួងដែលជាម្ចាស់ជយលាភី៤ឆ្នាំជាប់គ្នា នឹងក្លាយខ្លួនជាគណៈកម្មការ Miss Grand Cambodia 2021 ដែលធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយដំណឹងនេះ។

យោងតាមទំព័រហ្វេសប៊ុក Beauty Pageant Reviewer បានឱ្យដឹងថាគណៈកម្មការទាំង៤ សម្រាប់ កម្មវិធីប្រកួតដ៏អស្ខារ្យ Miss Grand Cambodia 2021 នេះគឺជាអតីតម្ចាស់ជយលាភី៤ឆ្នាំជាប់គ្នាក្នុង នោះមានកញ្ញា ខ្លឹម ស្រីគា ជយលាភី MGC 2017 , អ្នកនាង ឌី លីកា ជយលាភី MGC 2018, កញ្ញា ដេត ស្រីនាឌ ជាជយលាភី MGC 2019 , កញ្ញា លីវ ជីវលី ជាជយលាភី MGC ២០២០

អាចនិយាយបានថាកម្មវិធី Miss Grand Cambodia 2021 សម្រាប់ឆ្នាំនេះគឺប្លែកអស្ចារ្យតែម្ដងដែល អាចប្រមូលផ្ដុំម្ចាស់ជយលាភី៤ឆ្នាំជាប់ រួមគ្នាក្លាយជាគណៈកម្មការដាកពិន្ទុកជ្រើសរើសតំណាងជាតិ ឆ្នាំ២០២១នេះ។

យ៉ាងណាមិញរហូតមកដល់ពេលនេះកម្មវិធីបានដំណើរការបន្តរកឃើញបេក្ខនារីតំណាងខេត្តទាំង២៥ រូបហើយ ដោយបវរកញ្ញាតំណាងខេត្តទាំងអស់កំពុងស្ថិតនៅវគ្គរកសម្លេងបោះឆ្នោតលើវីដេអូ ក្នុងបណ្ដាញសង្គម ដើម្បីអាចបន្តជាមួយកម្មវិធីរហូតដល់វគ្គចុងក្រោយ ក្នុងនោះបវរកញ្ញាតំណាង ខេត្តក៏កំពុងតែព្យាយាមវឹកហាត់យ៉ាងស្វិតស្វាញផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម