• 2021-09-07 01:46:57
  • ព័ត៌មាន

តារាល្បីនៃលោកខាងលិច ១០រូបពិតជាអ្នកគាំទ្រស្មោះស្ម័គ្រ១០០ភាគរយ របស់តារា K-Pop

  • 2021-09-07 01:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កើន​ឡើង​ឥត​ឈប់ឈរ​នៃការគាំទ្រវិស័យ K-Pop ពិតជាមិនមែន​ជា​រឿងធម្មតាឡើយនៅទូទាំងពិភពលោក ហើយបច្ចុប្បន្នវិស័យនេះកាន់តែជះឥទ្ធិពលទៅប្រទេស​ខាងលោកខាងលិច ដោយមិនគិតតែ​អ្នកគាំទ្រធម្មតាៗ សូម្បី​តារាល្បីៗក៏សម្ដែង​ការគាំទ្រទៅកាន់​តារា K-Pop ដែរ។

ពេលនេះសូមបង្ហាញជូនតារាល្បីៗប៉ែកលោកខាងលិចចំនួន ១០ នាក់ដែលពិតជាអ្នកគាំទ្រស្មោះស្ម័គ្រចំពោះ Idol K-Pop របស់ពួកគេនីមួយៗ៖

១. Halsey

Halsey ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់ BTS! នាងក៏បានរួមការងារជាមួយនឹង BTS តាមរយៈបទ“ Boy With Luv” ចេញផ្សាយកាលពីឆ្នាំ ២០១៩ ដែរ។ ចាប់​តាំង​ពី​ពេលនោះ​មក​នាង​កាន់តែស្និទ្ធស្នាល​ជាមួយ​នឹងក្រុម ហើយ​យោង​តាមការបង្ហាញនាពេលកន្លងមក បញ្ជាក់ថាមិត្តភាពរវាង BTS និង Halsey ពិតជា​ស្មោះត្រង់បំផុត។

២. Ryan Reynolds

តួឯករឿង "Deadpool" ក៏​ជា​អ្នកគាំទ្រ​របស់​ K-Pop ដែរ! Ryan Reynolds បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពីឆ្នាំ ២០១៨​ ដើម្បី​ផ្សព្វ​ផ្សាយ​ខ្សែភាពយន្ត​របស់ខ្លួន​ដែល​មាន​ចំណង​ជើងថា“ Deadpool 2” ហើយពេលនោះក៏ជាពេលលោក​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី“ King of Masked Singer” របស់​ទូរទស្សន៍ MBC ។ លោក​បាន​ត្រឡប់មកកូរ៉េជាថ្មី​វិញនៅឆ្នាំ ២០១៩ ដើម្បី​ផ្សព្វ​ផ្សាយ​រឿង “6 Underground” ក៏ដូចជាបាន​ចូលរួមក្នុងកម្មវិធី “Running Man” របស់ SBS។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ អំឡុងពេលមកកាន់កូរ៉េលោកថែម​ទាំងបានថតរូបជាមួយ EXO ព្រមទាំងទម្លាយ​បែបលេងសើច ក្នុង​ន័យមិត្តភាពថាខ្លួនពិត​ជា​រំភើប​ដែល​បាន​ក្លាយ​​ជា​សមាជិក​ថ្មីរបស់ក្រុម។

៣. Lorde

ម្ចាស់បទ "Royals" បាន​ឲ្យដឹងថា​នាង​ចាប់ផ្ដើមចូលក្នុងពិភព K-Pop ជា​លើក​ដំបូង​ នៅពេល​ដែល​មិត្តភក្តិ​របស់​នាង​ណែនាំ​អំពី​តន្ត្រីប្រភេទ​នេះ។ពេលនោះ នាងបានក្លាយជាអ្នកគាំទ្រ​របស់ 2NE1 និង Girls 'Generation។ ចំណែក​តារាទោល ដែលនាងស្រឡាញ់ជាងគេគឺ CL។ Lorde បានសរសើរ CL ជាមួយ​នឹង​ការសម្តែង​ ភាពប៉ិនប្រសប់ សម្រស់ស្រស់ស្អាត បង្កប់ភាពផ្អែមល្ហែម ម៉ឺងម៉ាត់ និងសមជាតារា ១០០ ភាគរយ។

៤. John Cena

ប្រហែល​ នេះជា​អ្នកគាំទ្រ​ម្នាក់​ក្នុង​ចំណោម​អ្នកគាំទ្រដែលជាបុគ្គលល្បី​បំផុត​របស់​ BTS នោះគ្មានអ្នកណាក្រៅពី John Cena ទេ! តារាហូលីវូដ វិវត្តពីអ្នកកីឡាកាសរូបនេះ ជាអ្នកគាំទ្រលេខ ១របស់ BTS។ ជារឿយៗលោក តែងនិយាយ​អំពីក្ដីស្រឡាញ់របស់គាត់ចំពោះក្រុម នៅលើគណនីបណ្តាញសង្គម ហើយឧស្សាហ៍បង្ហោះសារគាំទ្រ BTS ជានិច្ចកាល។

៥. Evgenia Medvedeva

កីឡាការិនី​ជិះ​​ស្គី​លើ​ទឹកកក​អូឡាំពិកជនជាតិរុស្ស៊ី Evgenia Medvedeva បាន​បង្ហាញ​ថា​នាង​ គឺជាអ្នក​គាំទ្រដ៏ស្មោះស្ម័គ្រ​របស់ EXO។ នៅឆ្នាំ ២០១៨ កីឡាការិនីរូបនេះ បាន​ចូលរួម​ក្នុងព្រឹត្តិការណ៍ 2018 Pyeongchang Olympics ពេលនោះដែលនាងមានឱកាសបានជួបជាមួយក្រុម។ នាងបានបង្ហោះ​រូបភាព​របស់​នាង​និង EXO នៅ​លើ Instagram ដោយ​បន្ថែម​ Caption ថា “សុបិនក្លាយជាការពិត”។

៦. Tilda Swinton

តារាសម្ដែងរូបនេះ ទម្លាយថាខ្លួនស្នេហាវិស័យ ​K-Pop យូរឆ្នាំហើយ។ ជាឱកាសល្អ Tilda ក៏​បាន​ជួប G-Dragon (BIGBANG) ក្នុងពិធីជប់លៀងរបស់ Chanel ហើយពេលនោះក៏ជាពេល​ដែល​នាង​បង្ហាញចិត្តពិតថាចង់សហការការងារជាមួយ G-Dragon ដែរ។

៧. Camila Cabello

Camila Cabelloបាន​ឲ្យ​ដឹង​ថានាង​បាន​ឈ្លក់វង្វេង​នឹងបទ «Candy Pop» របស់ TWICE ហើយបទ​នេះ​តែងវិលវល់ជាប់​នៅក្នុង​ចិត្តនាងជានិច្ច! អ្នកគាំទ្រក៏បានប្រទះឃើញម្ចាស់បទ «Havana» រូបនេះស្តាប់​បទ“ YES or YES” របស់ TWICE នៅលើ Spotify ទៀត។

៨. Ezra Miller

Ezra Millerគឺជាអ្នកគាំទ្រ​របស់ក្រុម BLACKPINK! ក្នុងអំឡុង​មានហត្ថលេខារបស់ម្ចាស់បទទៀត។ លោក​ស្រឡាញ់ BLACKPINK ខ្លាំង​ណាស់​រហូតចាក់បទ As If It's Your Last” បង្ហាញក្នុងរឿងដែលលោកសម្តែងគឺរឿង “Justice League” ទៀត។

៩. Maisie Williams

តារាសម្ដែងក្នុងរឿង “Game of Thrones” បានបើកបង្ហាញពីក្តីស្រឡាញ់របស់នាងដែលមានចំពោះ BTS លើ​គណនី​បណ្តាញ​សង្គម​នាងផ្ទាល់ ព្រមទាំងបាន​បញ្ជាក់ថា​ នាង​គាំទ្រ BTS អស់មួយជីវិត។

១០. Post Malone

អ្នក​គាំទ្រ K-Pop ​ដែល Surprise ពិភពលោកម្នាក់ទៀតគឺគឺ Post Malone! ត្រឡប់ទៅ​ខែ​​តុលា ឆ្នាំ ២០១៩​ Post Malone បាន​ចាប់​ផ្តើម​ Follow គណនី Instagram របស់ IU។ តារា​ចម្រៀង​រ៉េប​រូប​នេះ​ ធ្លាប់​បាន​ បង្ហើប​ថា​គាត់​ គឺ​ជា​អ្នក​គាំទ្រ​របស់​ IU និងពេញចិត្តរាល់បទចម្រៀងរបស់នាង។ ទីបំផុត រហូតដល់ខែ​មករា ឆ្នាំ២០២០IU ក៏បាន Follow លោក Instagram របស់លោកវិញ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់