- 2021-09-16 03:31:39
- ព័ត៌មាន
ចង់គាំងពេលដឹងទឹកលុយ Fan របស់ Rosé ចំណាយដើម្បីអាចចូលថតរូប Idol នៅ 2021 Met Gala
- 2021-09-16 03:31:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់គាំងពេលដឹងទឹកលុយ Fan របស់ Rosé ចំណាយដើម្បីអាចចូលថតរូប Idol នៅ 2021 Met Gala
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រសមាជិក BLACKPINK គឺ Rosé បានចូលរួមកម្មវិធី Met Gala 2021 ក្នុងគោលបំណងធំតែមួយរួមគ្នាគឺ ផ្ដិតយករូបភាពរបស់តារាស្រីរូបនេះ។
នៅថ្ងៃទី១៤ ខែកញ្ញា Rosé បានក្លាយជាបុគ្គលល្បី ដែលត្រូវបានគេលើកឈ្មោះមកនិយាយជាច្រើនលើបណ្ដាញសង្គម ដោយសារវត្តមានរបស់នាងពេលនេះ គឺជាលើកដំបូងបង្អស់ក្នុងកម្មវិធី Met Gala។ កម្មវិធីឆ្នាំនេះពិតជាទទួលបានការចាប់អារម្មណ៍មិនធម្មតាឡើយ ពីសំណាក់អ្នកគាំទ្រ K-Pop ជាពិសេសអ្នកដែលចូលចិត្ត BLACKPINK ក៏ដូចជា Rosé។
ក្រុមអ្នកសារព័ត៌មានជាច្រើនបាន បង្ហោះរូបភាពជាបន្តបន្ទាប់ពីការបង្ហាញវត្តមានរបស់តារាៗដែលចូលរួមកម្មវិធី។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់នោះគឺ អ្នកគាំទ្រ Rosé ក៏នៅទីនោះដែរ ដែលមានសិទ្ធិចូល និងផ្ដិតយករូបភាពបានដោយគ្មានបញ្ហា។
Fansite ដែលមានឈ្មោះថា Rosiness 0211 បានបង្ហោះរូបភាពជាច្រើនរបស់ Idol របស់ខ្លួន មានទាំងរូបភាពជិតៗ (Close-Up) របស់ Rosé ចេញមកគឺច្បាស់ៗតែម្ដង។ ប៉ុន្តែអ្វីដែលកាន់តែមិនគួរឲ្យជឿគឺ ពេលមានអ្នកស្វែងរកការពិតដឹងពីចំនួនទឹកប្រាក់ដែល Fansite របស់នាងហ៊ានចំណាយសម្រាប់ឱកាសពិសេសនេះ។
តាមព័ត៌មាន ដើម្បីទទួលបានសំបុត្រចូលទស្សនា ក្នុងនាមជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មាន ឬ ម្ចាស់ Page អ្វីមួយ ត្រូវចំណាយលុយដល់ទៅ ៣៥ ០០០ដុល្លារ ឯណោះ។ លើសពីនេះ “Rosiness 0211” មកពីប្រទេសកូរ៉េខាងត្បូងទៀត ដូច្នេះក៏ត្រូវចំណាយថ្លៃធ្វើដំណើរ និងថ្លៃស្នាក់របស់ខ្លួនផងដែរ។ ដូច្នេះបើគិតទាំងថ្លៃទាំងនេះ “Rosiness 0211” ត្រូវចំណាយលើសពី ៤៥ ០០០ដុល្លារទៅទៀត។
គ្រាន់តែព័ត៌មាននេះបែកធ្លាយភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលថា អ្នកគាំទ្ររបស់ម្ចាស់បទ «On The Ground» ពិតជាសុទ្ធតែជាអ្នកមានៗ។ មួយវិញទៀតនេះមិនមែនជាលើកទី ១ទេ ដែល Rosiness 0211 អមដំណើរ Rosé ចូលរួមកម្មវិធីសំខាន់ៗបែបនេះ ព្រោះកន្លងមកដូចកាលពី Rosé ចូលរួមកម្មវិធី Yves Saint Laurent Fashion Show 2020 អ្នកគាំទ្រម្នាក់នេះក៏បានទៅដល់នោះដែរ៕