- 2021-09-17 01:00:00
- ព័ត៌មាន
Jungkook ប្រគល់ភាពជាម្ចាស់កម្មសិទ្ធិ Apartment តម្លៃជាង ៣លានដុល្លារឲ្យបងប្រុសបង្កើត
- 2021-09-17 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jungkook ប្រគល់ភាពជាម្ចាស់កម្មសិទ្ធិ Apartment តម្លៃជាង ៣លានដុល្លារឲ្យបងប្រុសបង្កើត
ចន្លោះមិនឃើញ
យោងតាមព័ត៌មានចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា បានឲ្យដឹងថា Golden Maknae របស់ BTS គឺ Jungkook បានប្រគល់អគារស្នាក់នៅ (Apartment) ដែលស្ថិតនៅ Yongsan City Park នោះ ទៅឲ្យបងប្រុសបង្កើតរបស់ខ្លួនហើយ។
Jungkook បានទិញអគារមួយនេះតាំងពីឆ្នាំ ២០១៩ម្ល៉េះ បានន័យថាខ្ទង់ ១ឆ្នាំក្រោយពីលើទិញអាផាតមិននៅ Seoul Forest Trimage ក្នុងតំបន់ Seongsu កាលពីឆ្នាំ ២០១៨។
ជាក់ស្ដែងបើយោងតាមវិបសាយ Biz Hanbok បានបង្ហើបថា Jungkook បានសម្រេចប្រគល់ភាពជាម្ចាស់កម្មសិទ្ធិទៅឲ្យបងប្រុស តាំងពីខែធ្នូ ឆ្នាំមុនម្ល៉េះ។ ដោយឡែក បើគិតតម្លៃលើទីផ្សារវិញ Apartment ១ Unit នេះ អាចនឹងមានតម្លៃ ៤ពាន់លានវ៉ុន (ខ្ទង់ ៣,៤លានដុល្លារ) ឯណោះ។ ជាមួយគ្នានោះ នៅខាងក្នុងរួមមានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ញ៉ាំបាយ បន្ទប់គេង ៤ និងបន្ទប់ទឹក ២៕