• 2021-09-20 06:53:17
  • ព័ត៌មាន

ពូកែណាស់! វៃហាំង សាងស្នាដៃរហូតទទួលបានងារខ្ពង់ខ្ពស់ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ាន 2021

  • 2021-09-20 06:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាសម្ដែងឆ្នើមក្នុងដួងចិត្តមិត្តយុវវ័យលោក ខាត់ វៃហាំង យីអ៊ុនហាក់ខ្ពស់ត្រដែត ដោយលោកទើបតែទទួលបានងារខ្ពង់ខ្ពស់ពី គណៈកម្មការរៀបចំមហោស្របភាពយន្ដកម្ពុជា អាស៊ាន២០២១

យោងតាមហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងប្រុសអ្នកបន្ទាយមានជ័យ ខាត់ វៃហាំង បានប្រកាសប្រាប់ មហាជនឱ្យបានដឹងថាលោក ត្រូវបានគណៈកម្មការរៀបចំមហោស្របភាពយន្ដកម្ពុជា អាស៊ានជ្រើសរើស និងផ្ដល់តួនាទីដល់កម្លោះសង្ហារូបនេះក្លាយជា *ទូតសុឆន្ទះ នៃមហោស្រពកម្ពុជាអាស៊ានប្រចាំឆ្នាំ ២០២១នេះតែម្ដង។

បន្ទាប់ពីទទួលតួនាទីធំធេងនេះរួចមក វៃហាំង មាន​ការពេញចិត្តយ៉ាងខ្លាំងរហូតភ្លាត់មាត់ថា នេះជាតួនាទី ដ៏ប្រពៃបំផុតចំណោមសមិទ្ធផលធ្លាប់ទទួលបានកន្លងមកក្នុងនាមជាសិល្បករកម្ពុជាដែលខិតខំប្រឡូកខ្លួនបម្រើ​ទស្សនីយ៍ភាពដល់មហាជនគ្រប់រូបតាមរយៈស្នាដៃសម្ដែងរបស់លោក។

ខាត់ វៃហាំង បានលើកឡើងយ៉ាងដូច្នេះថា៖ នេះជាកិត្តិយសដ៏គួរឱ្យមោទកភាព ក៏ដូចជាសមិទ្ធផល ដ៏ប្រពៃក្នុងចំណោមសមិទ្ធផលនានា ដែលខ្ញុំបាទទទួលបានពីកិច្ចខិតខំប្រឹងប្រែងក្នុងឋានៈជាតារា សម្តែង/សិល្បករ មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា

ហើយនេះក៏ជាសមិទ្ធិផលដែលសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង ផ្អែកលើសមត្ថភាព ទេពកោសល្យ របស់តារាប្រុសរូបនេះទើបធ្វើឱ្យលោកទទួលបាននូវកិត្តិនាមខ្ពង់ខ្ពស់មួយនេះ។

យ៉ាងណាមិញចំពោះព្រឹត្តិការណ៍មហោស្រពភាពយន្ដកម្ពុជា អាស៊ាននៅក្នុងឆ្នាំ២០២១នេះមិនអាច បើករៀបចំនៅក្នុងប្រទេសកម្ពុជា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ រាលត្បាតជាសកល ដូច្នេះហើយ ត្រូវបានដំណើរការតាមរយៈប្រព័ន្ធអនឡាញវិញ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម