• 2021-09-23 02:44:22
  • ព័ត៌មាន

កុំ​លេង​សើច! ​មាន​រូប​សម្បត្តិ​ស្អាត ​កុមារី​រូប​នេះ ត្រូវ​តែងតាំង​ជា​ទូតសុច្ឆន្ទៈរបស់គម្រោង​បុរី​ដ៏​ធំ​មួយ​ហើយ!

  • 2021-09-23 02:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការបង្ហាញមុខទូតសុច្ឆន្ទៈរបស់បុរី រចនា ត្រឹមតែពីរថ្ងៃតែប៉ុណោះ​ក្នុងបណ្ដាញសង្គម Facebook ​ រូបភាព​របស់ទូតសុច្ឆន្ទៈ បុរី រចនា​រូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានមតិ​លើកឡើងផ្សេងៗពីគ្នាជាច្រើន អំពីរូបភាពទាំងនោះ​។

មតិ​ទាំង​នោះ​បាន​វិភាគថា រូបសម្រស់ ទូតសុច្ឆន្ទៈវ័យក្មេងរូបនេះមានសម្រស់ស្អាតបែបធម្មជាតិ និងសុភាពរាបសារ គួរឲ្យស្រឡាញ់ និងមត្តិខ្លះទៀតលើកឡើងថា ទម្រង់មុខរបស់នាងតូចដូចកូនកាត់​​។ កាន់​តែ​ជាពិសេសទៅទៀត ទូតសុច្ឆន្ទៈរបស់បុរី រចនារូបនេះ មានអាយុត្រឹម​ ៨ ឆ្នាំ រៀនថ្នាក់ទី ២ ដែលបច្ចុប្បន្នមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ដែលមានឈ្មោះពេញ ពៅ សារ៉ានីតា ហើយ​ត្រូវ​បាន​គេមើលឃើញអំពីសក្ដានុពល និងទេពកោសល្យសិល្បៈពីធម្មជាតិរបស់ កុមារីរូបនេះ ទើបបុរី រចនា សម្រេចជ្រើសរើសនាងចូលរួមការងារផ្នែកផ្សព្វផ្សាយជាមួយក្រុមហ៊ុន។

តាមការលើកឡើងរបស់ក្រុមហ៊ុន រចនា រេស៊ីដេន បានប្រាប់មកកាន់ក្រុមការងារយើងថា មូលហេតុដែល​នាំ​ឲ្យ​ក្រុមហ៊ុនជ្រើសរើសកុមារីរូបនេះ ជាទូតសុច្ឆន្ទៈ របស់បុរី រចនា នោះមកពីកត្តា២សំខាន់ៗទី១ ទេពកោសល្យសិល្បៈ និងអត្តចរិករបស់អូន នីតា និងទី២គឺ រូបសម្បត្តិរបស់នាងតូចនេះ។

យ៉ាងណា មិន​មាន​តួលេខ​ស្ដី​ពី​ថ្លៃ​ពលកម្ម​របស់​កុមារី​ខាង​លើ​ចំពោះ​ការងារ​ដ៏​ធំ​នេះ ត្រូវ​បាន​លាត​ត្រដាង​នោះ​ទេ។ យ៉ាង​ណា​គេ​ដឹង​ថា បុរី រចនា ជាបុរី​មួយក្នុងចំណោមបុរីធំៗក្នុងរាជធានីភ្នំពេញ ដែលកំពង់មានសកម្មភាពយ៉ាងសកម្មក្នុងការបំពេញតម្រូវការជូនអតិថិជន​ពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់បានផ្ទះសម្រាប់រស់នៅ។

សំណង់​នេះ តាម​ការ​អះអាង គឺ​ជា​សំណង់​ដែលមានគុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈ ជាមួយ​ពាក្យ​ស្លោក​ថា "បុរី រចនា ការរស់បែបប្រាកដនិយម!" និងជាពិសេសគ្រប់ម៉ូតផ្ទះរបស់បុរី រចនា ត្រូវបានសិក្សាយកចិត្តទុកដាក់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីផ្នែក​ស្ថាប័ត្យករ ដែលមានបទពិសោធន៍សិក្សគម្រោងធំជាច្រើនក្នុងរាជធានីភ្នំពេញ។

តាម​ព័ត៌មាន​បច្ចុប្បន្ន បុរី រចនា កំពង់អភិវឌ្ឍន៍គម្រោងធំចំនួន3ដែលមានទីតាំងដូចខាងក្រោម៖ គម្រោងទី១ នៅផ្លូវ ឯកឧត្តម ជា សុផារ៉ា 598 ដែលមានទីតាំងជាប់ស្នងការនគរបាលជាតិរាជធភ្នំពេញ។ គម្រោងទី2 សត្ថិនៅបុរី កីឡាដែលមានទីតាំង ច្រកចូលតាម Park Caffee ទល់មុខវិទ្យាល័យបាក់ទូ ក។ គម្រោងទី3 ដែលកំពង់រៀបចំដំណើរការសាងសង់នៅទីតាំង ជិតស្ពានដែក ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដើម្បី​សាក​សួរ​ព័ត៌​មាន និង​ដឹង​ពី​កម្មវិធី​ប្រូម៉ូសិន​នានា សូម​ចូល​ទៅកាន់ Facebook ផ្លូវ​ការ៖ Borey-Rachana-បុរីរចនា

សូម​ទស្សនា​វីដេ​អូតាម​រយៈ Link ខាងក្រោមនេះ៖

https://fb.watch/8bIM8z1Fnd/

សូម​ចុច​ Link ខាងក្រោមនេះ ដើម្បី​ដឹងកាន់​តែ​ច្បាស់ពី​ទី​តាំង​របស់​បុរី៖

Borey+Rachana+-+បុរីរចនា

មតិយោបល់
អត្ថបទពេញនិយម