• 2021-09-28 08:04:06
  • ព័ត៌មាន

មើលស្ទើមិនស្គាល់! សេង សូណា ភ្លាត់ខ្លួនឆ្លងកូវីដ-១៩ ទាំងខ្លួនមានជំងឺប្រចាំកាយ ឥឡូវដង្ហើយរកជំនួយ

  • 2021-09-28 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្ដែងសិចស៊ី សេង សូណា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសម្ដេចឪ ខេត្ដបាត់ដំបង ដោយស្ថិតនៅក្នុងស្ថានភាពលំបាកទាំងសុខភាព និងជីវភាពខ្វះខាតបំផុត។

តាមរយៈគណនីFacebook ឈ្មោះ យូ សារ៉ាវុឌ្ឍន៍ ដែលបានបង្ហោះរូបថត និងការអំពាវនាវរបស់តារាសម្ដែងរូបនេះនៅថ្ងៃទី២៨ ខែកញ្ញា នាងបានអំពាវនាវដល់សប្បុរជនក្នុងវិស័យសិល្បៈ និងក្រៅសិល្បៈទាំងអស់ឲ្យជួយសង្គ្រោះនាងពីស្ថានភាពដ៏លំបាកនេះផង ព្រោះនាងខ្វះខាតហើយ ហើយឆ្លងជំងឺកូវីដ-១៩ទាំងមានជំងឺប្រចាំកាយទៀត។

មើលតាមរូបថតដែលនាងបានបញ្ចេញតាមបណ្ដាញសង្គម គេឃើញសម្រស់ដែលធ្លាប់ស្រស់ផូរផង់ និងសិចស៊ីរបស់នាង បានប្រែជាស្រអាប់ និងទ្រុឌទ្រោម ក្រោយធ្លាក់ខ្លួនឆ្លងឈឺដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជាង១សប្ហាហ៍។

អតីតតារាសម្ដែងសិចស៊ី សេង សូណា ធ្លាប់រងនូវការរិះគន់ថាជាសិល្បការិនីដែលលេងឬក បញ្ចេញភាពសិចស៊ីរបស់ខ្លួនហួសហេតុ។ ដោយសិចស៊ីពេក កាលពីឆ្នាំ២០១៨ ក្រសួងវប្បធម៌ បានចេញលិខិតមួយច្បាប់ទៅគ្រប់ស្ថានីយទូរទស្សន៍ និងម្ចាស់អាជីវកម្មទាក់ទងនឹងសិល្បៈទាំងអស់ ឲ្យផ្អាកទទួលយកតារាសម្ដែង សេង សូណា ដើម្បីធ្វើសកម្មភាពសិល្បៈរយៈពេល១ឆ្នាំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់