• 2016-05-04 16:52:12
  • ព័ត៌មាន
សេង សូណា ចោរ​លួច​ម៉ូតូ​យប់មិញ សេង សូណា ចោរ​លួច​ម៉ូតូ​យប់មិញ
  • 2016-05-04 16:52:12
  • ព័ត៌មាន

តារា​សម្ដែង​ល្បី​តាម​ដើម​​ទ្រូង កញ្ញា សេង សូណា នៅ​ម៉ោង​ប្រមាណ​ជា​៣ទៀបភ្លឺ​យប់​មិញ​នេះ​ ត្រូវ​ចោរ​លួច​ម៉ូតូ​អស់​១គ្រឿង នៅ​ឯ​បន្ទប់​ជួល​មួយ​កន្លែង​ជិត​វត្ត​គៀនឃ្លាំង ត្រើយ​ខាង​​កើត​នៃ​រាជធានី​ភ្នំពេញ។     ម៉ូតូ​ដែល​បាត់​នោះ គឺ​ម៉ាក Today ស្លាក់​លេខ FM-6104 ពណ៌​ឈាម​ជ្រូក ដោយ​សេង សូណា ​បាន​ទិញ​ក្នុង​តម្លៃ​ជាង​៥០០ដុល្លារ។ តារា​ស្រី​រូប​នេះ​ប្រាប់​ថា ម៉ូតូ ​Today ​នេះ នាង​បាន​ទិញ​ឲ្យ​ប្អូន​ប្រុស​របស់​ខ្លួន​ជិះ​ទៅ​រៀន ហើយ​ម្ដង​​ម្កាល​នាង​ក៏​ជិះ​ទៅ​ធ្វើ​ការ​ផង​ដែរ។   សូណា​​​ បាន​ឲ្យ​ដឹង​ថា យប់មិញ​​ ប្អូន​របស់​ខ្លួន​បាន​ទៅ​លេង​​បន្ទប់​ជួល​​ជីដូនមួយ ​នៅ​​ម្ដុំ​ជិត​វត្ត​គៀនឃ្លាំង ដោយ​ស្នាក់​នៅ​​ទី​នោះ​មួយ​យប់។ ក្នុង​បន្ទប់​នោះ ​មាន​គ្នា​ទាំង​អស់៣នាក់ ដោយ​មាន​ម៉ូតូ​៣គ្រឿង ដាក់​នៅ​​ទី​នោះ មាន​សង់​២០១៥​​មួយ​គ្រឿង និង​ស្កុប​ពី​មួយ​គ្រឿង ប៉ុន្តែ​ចោរ​បែរ​ជា​​លួច​តែ​ម៉ូតូ​ Today​ ទៅ​វិញ។     សេង សូណា បាន​លើក​ឡើង​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ម៉ូតូ​ទំនើបៗ​បែរ​​ជា ចោរ​មិន​យក​ មក​លួច​ម៉ូតូ​​ប្អូន​របស់​ខ្លួន​ទៅ​វិញ ហើយ​​ចោរ​ដែល​លួច​នោះ ដឹង​កន្លែង​សោ​ដែល​ប្អូន​នាង ទុក​ថែម​ទៀត​ផង។បច្ចុប្បន្ន​នាង បាន​កំពុងតែ​រៀបចំ​ពាក់​បណ្ដឹង​ទៅ នគរបាល​​ប៉ុស្តិ៍ ដើម្បី​ស្វែង​រក​ម៉ូតូ​នេះ​មក​វិញ​ហើយ៕   អត្ថបទ៖ ខុត សីហា

  • 2016-05-04 16:52:12
  • ព័ត៌មាន
សេង សូណា ចោរ​លួច​ម៉ូតូ​យប់មិញ

អត្ថបទពេញនិយម
អត្ថបទថ្មី