• 2016-12-08 03:57:57
  • ស្ទីលតារា

និយម​សិចស៊ី​ដូច​គ្នា​មែន តែ សេង សូណា ថា​ឲ្យ ដេនី ក្វាន់ កប់​ៗ

  • 2016-12-08 03:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​បើ​​ថត​ផុស​លេង​​អត់​ប្រយោជន៍ ដូច​ដេនីក្វាន់​​ខ្ញុំ​អត់​ទេ ប៉ុន្តែ​បើ​ថត​កុន​វិញ ស្រាត​ក៏​ខ្ញុំ​ហ៊ាន​ដែរ ព្រោះ​​​កុន​ហ្នឹង​មុន​ថត ក្រសួង​គេ​អនុញ្ញាត ហើយ​ហើយ​បាន​លុយ​ទៀត " សេង សូណា ថ្លែង​មក​កាន់​Sabayព្រឹក​នេះ។

សេង សូណា បន្ត​ថា "ខ្ញុំ​ឆ្ងល់​ហេតុ​អី​បាន​ជា ដេនី​ក្វាន់ ក្រសួង​ហៅ​ញឹក​ ម៉េច​​​​នៅតែ​អត់​រាង​ទៀត​ បើ​ខ្ញុំ​អត់​ហ៊ាន​ទេ"។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុខ​នេះ ដេនីក្វាន់ បាន​បញ្ចេញ​រូប​ថត​ជា​ច្រើន​សន្លឹកបង្ហោះ​លើ​ Facebbok ផ្ទាល់​ខ្លួន​របស់​​នាង ហើយ​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​​ជា​ច្រើន​​ចុះ​ផ្សាយ​ហូរហែ។

ភា្លមៗ មាន​ព័ត៌មាន​ចេញ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​​មកថា ក្រសួង​គ្រោង​​អញ្ជើញ​ដេនីក្វាន់ មក​កាន់​ក្រសួង​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ទទួល​ការ​ណែនាំ​បន្ត​ទៀត។

ករណី​នេះ សេង សូណា​ លើក​ឡើង​ថា ប្រសិន​បើ​ក្រសួង​​​វប្បធម៌​ហៅ​ទៅ​ម្ដង​​ទៀត​មែន​នោះ ដេនី ក្វាន់​គួរតែ​​ទៅ​តាម​ការ​កោះ​ហៅ មិន​​ចាំ​បាច់​​គេចវេសនោះ​ឡើយ។ត្បិត​អី​​ក្រសួង​​​វប្បធម៌​ គឺ​ជា​អាណាព្យាបាល​អ្នក​សិល្បៈ​ទាំង​អស់​គ្នា។ នាង​ថា ក្រសួង​មិន​បណ្ដោយ​​ព្រោះ​តែ​​មនុស្ស​ម្នាក់ នាំ​ឲ្យ​ខូច​ឈ្មោះ​អ្នក​សិល្បៈ​មួយ​ប្រទេស​ឡើយ។

គិត​មក​ត្រឹម​ថ្ងៃនេះ មិន​ទាន់​​មាន​ការ​សម្រេច​យ៉ាង​ណា ជុំវិញ​ករណី​ ដេនី ក្វាន់ នៅ​ឡើយ​ទេ។ ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ​​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ដែល​ធ្លាប់​កោះ​ហៅ​ដេនី​ក្វាន់​ម្ដង បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក ​យ៉ាង​ខ្លី​ថា អ្វី​ៗ​កំពុង​ដំណើរ​ការ​នៅ​ឡើយ។ ចំណែក​ដេនី​ក្វាន់​វិញ ទូរសព្ទ​របស់​នាង​​មិន​មាន​អ្នក​ទទួល​ឡើយ ខណៈ​​ហៅ​ចូល​ច្រើន​​លើក៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម