- 2021-10-01 03:24:26
- ព័ត៌មាន
ដំណឹងល្អ! Jin (BTS) នឹងចេញបទចម្រៀងសម្រាប់រឿងភាគដ៏ល្បី "Jirisan"
- 2021-10-01 03:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! Jin (BTS) នឹងចេញបទចម្រៀងសម្រាប់រឿងភាគដ៏ល្បី "Jirisan"
ចន្លោះមិនឃើញ
នៅថ្ងៃទី០១ ខែតុលានេះ ក្រុមផលិតបទចម្រៀងសម្រាប់រឿងភាគថ្មី “Jirisan” បានឲ្យដឹងថា «OST ដែល Jin ច្រៀងដាក់ក្នុងរឿង “Jirisan” គឺជាបទចម្រៀងធំសម្រាប់រឿង ហើយអ្នកទស្សនាអាចស្ដាប់ ពេលរឿងឈានដល់ពាក់កណ្ដាល។ យើងនឹងប្រកាសពីថ្ងៃចេញបទចម្រៀងនេះជាផ្លូវការនៅពេលក្រោយ»។
ស្របពេលជាមួយគ្នានេះដែរ រឿង «Jirisan» គឺជារឿងដែលមានអ្នកទន្ទឹងរង់ចាំទស្សនាច្រើនលើ tvN នៅចុងខែនេះ។ រឿងភាគដែលសម្ដែងដោយ Jun Ji Hyun និង Joo Ji Hoon នេះនិយាយពីដំណើរអ្នកផ្សេងព្រេងដែលឆ្លងកាត់ឧសគ្គជាច្រើន ហើយជួបរឿងអាថ៌កំបាំងជាច្រើនលើភ្នំ។ ជាមួយគ្នានោះ រឿងនេះនឹងមានការចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ៕