
- ច័ន្ទ, 11 តុលា 2021 03:01
- ព័ត៌មាន
ពិបាកចិត្តស្អិតទ្រូងយ៉ាងណា ឲ្យតែឃើញក្រុមបុរសទាំងនេះ ដឹងតែស្បើយទុក្ខហ្មង
- ច័ន្ទ, 11 តុលា 2021 03:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកចិត្តស្អិតទ្រូងយ៉ាងណា ឲ្យតែឃើញក្រុមបុរសទាំងនេះ ដឹងតែស្បើយទុក្ខហ្មង
មុនចូលជាតារា K-Pop យុវជនទាំងអស់មិនត្រូវបានគេតម្រូវឲ្យត្រូវតែចេះកំប្លែងទេ ប៉ុន្តេចរិតពីធម្មជាតិរបស់តារាទាំងនោះភាគច្រើន គឺកំប្លែងស្ងួតមកឯង។ ក្នុងចំណោមក្រុមចម្រៀងទាំងអស់ ក៏សង្កេតឃើញថា មាន ៧ក្រុមដែលចាប់ចិត្តអ្នកគាំទ្រខ្លាំង ដោយសារភាពលេងសើច និងចរិតបញ្ចេញពិតៗមិនខ្មាសលើឆាកសម្ដែង ឬនៅមុខកាមេរ៉ា។ មួយវិញទៀត បើទោះបីជាអ្នកទាំងនោះ មិនមែនជា Idol សំណព្វចិត្តរបស់អ្នក ក៏អ្នករីករាយដែរ ពេលឃើញសកម្មភាពលេងសើចរបស់ពួកគេ៖
១. Shinhwa
ក្រុមរៀមច្បង K-Pop មួយនេះ ត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមដែលកំប្លែងជាងគេមួយដែរប្រចាំវិស័យ។ ពួកគេមិនដែលខ្មាសអៀនក្នុងការញ៉ោះសមាជិកគ្នាឯងទេ មានន័យថាចូលចិត្តលេងដល់ៗ ហើយបង្កជាការផ្ទុះសំណើចសម្រាប់ Fan។
២. SEVENTEEN
សមាជិកក្រុមនេះទាំងអស់មាន ១៣នាក់ សុទ្ធតែជាអ្នកពូកែលេងសើច។ ឃើញស្អាតសង្ហាមែន ប៉ុន្តែពួកគេមិនដែលគិតថាខ្លួនជាប្រុសស្អាត ហើយត្រូវរៀបឫកនោះទេ ព្រោះថាបើលេង គឺថាដាក់មួយអស់ដៃ។
៣. MONSTA X
រូបរាងសុទ្ធតែអង់អាច ប៉ុន្តែសមាជិកក្រុមនេះ មិនដែលញញើតក្នុងការតែងខ្លួនដូចនារីៗ ឬឈុតប្លែកៗផ្សេងទៀតទេ។ បំណងធំគឺចង់ឲ្យអ្នកគាំទ្ររបស់ពួកគេបានសើចសប្បាយ។
៤. BTOB
ក្នុងបញ្ជីក្រុមពូកែកំប្លែងកូរ ក៏មិនអាចអត់ BTOB បានដែរ។ ក្រៅពីមានសមត្ថភាពខ្ពស់ខាងច្រៀង រាំ រ៉េប សម្ដែង ផលិតបទចម្រៀង សមាជិកក្រុមក៏ថែមទាំងពូកែខាងនិយាយលេងសើចទៀត។
៥. EXO
សមាជិកទាំងអស់មានភាពទាក់ទាញខ្លាំង ក្រៅពីរូបរាងសង្ហា នោះគឺចរិតលេងសើច បែបកំប្លែងចេញមកពិតៗ។ វាមិនមែនជាការសម្ដែង ប៉ុន្តែជាចរិតធម្មជាតិ ដែលទាំងនេះជាចំណុចចម្បងមួយដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ EXO។
៦. Super Junior
មិនខុសពី Shinhwa ទេ បើទោះបីជាក្រុមនេះមានអាយុច្រើនមែន ប៉ុន្តែកម្មវិធីណាក៏ដោយ ឲ្យតែមាន Super Junior ដឹងតែមានតែរឿងសើចសប្បាយ។
៧. BTS
ក្រុមដែលមិនអាចភ្លេចបានមួយទៀតគឺ BTS ក្រុមដែលមានសមាជិកសុទ្ធតែជាអ្នកកំប្លែងស្ងួត។ គ្រប់កម្មវិធីកម្សាន្ត បទសម្ភាស និងកម្មវិធីប្រគល់ពានរង្វាន់ណាដែលមានវត្តមាន BTS គឺត្រូវតែពេញទៅដោយភាពសប្បាយរីករាយ ហើយចរិតលេងសើចដែលពួកគេបង្ហាញចេញមក មិនមែនជាការសម្ដែងទេ ព្រោះហ៊ានធានាថាវាសុទ្ធតែជាចរិតពិតៗរបស់ពួកគេ៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី