- 2021-10-14 04:10:08
- ព័ត៌មាន
ព្រះអើយ! សរុបចំនួនអ្នកដាក់ពាក្យប្រកួតកម្មវិធី I-LAND2 កើនលើស ១៤ម៉ឺននាក់ទៀតពីជុំវិញពិភពលោក
- 2021-10-14 04:10:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអើយ! សរុបចំនួនអ្នកដាក់ពាក្យប្រកួតកម្មវិធី I-LAND2 កើនលើស ១៤ម៉ឺននាក់ទៀតពីជុំវិញពិភពលោក
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា បេក្ខនារីដែលបានដាក់ពាក្យចូលប្រកួតក្នុងផលិតកម្ម BELIFT LAB មានអ្នកចូលរួមលើសពី ១៤០ ០០០នាក់ហើយ។ ការប្រកាសបើកឲ្យដាក់ពាក្យចូលរួម គឺដំណើរការតាំងពីខែថ្ងៃទិ២៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយបិទទទួលពាក្យនៅថ្ងៃទី១០ ខែតុលា។
បេក្ខភាពដែលកើតនៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ ត្រូវបានអនុញ្ញាតឲ្យចូលរួម ដោយមិនប្រកាន់ពីសញ្ជាតិ ឬទីតំបន់រស់នៅឡើយ។ ជាលទ្ធផលសរុបនៃចំនួនអ្នកដែលបានដាក់ពាក្យចូលប្រកួតគឺមានដល់ទៅ ១៤១ ២២៧ ពាក្យឯណោះមកពីជុំវិញពិភពលោក។
ដោយឡែក BELIEFT LAB ក៏នឹងចាប់ផ្ដើមកម្មវិធីជ្រើសរើស និងជម្រុះផ្ទាល់ចំពោះបេក្ខភាពចូលរួមតាមរយៈ Video Call ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ (សម្រាប់អ្នកដែលជាប់ពីជុំជម្រុះលើកទី១)។ យ៉ាងណាមិញ សម្រាប់អ្នកដែលជាប់ពីការប្រកួតគ្រប់វគ្គ ក៏នឹងទទួលបានឱកាសពិសេស ដោយអាចបង្ហាញមុខដំបូង (Debut) តាមរយៈគម្រោងផ្សេងៗរបស់ HYBE និងកម្មវិធី I-LAND2 របស់ CJ ENM៕