• 2021-10-19 08:39:23
  • ជីវិតតារា

អ្នកនាងគ្រត ៖ ចូលសិល្បៈជាង៤០ឆ្នាំហើយ នៅតែមិនពូកែសម្តែងដូច ខ្ញុង

  • 2021-10-19 08:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងល្បីឈ្មោះអ្នកនាង ខ្ញុង បានធ្វើឲ្យមហាជនចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយម្សឹលមិញនាងបានប្រកាសក្ស័យធន ហើយមានអ្នកជួយនាងជាច្រើនតាមកុងABA រាប់រយរាប់ពាន់ដុល្លា រហូតថ្ងៃមានលេចលឺដំណឹងថា មានលោកគ្រូជោគជ័យម្នាក់នៅពីក្រោយនាង រហូតធ្វើឲ្យតារាជើងចាស់អ្នកនាងគ្រត ថាមិនពូកែសម្តែងដូចនាង ។

តារាកំប្លែងជើងចាស់ អ្នកនាងគ្រត បានបង្ហោះសារចាក់ដោតនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ដោយបាននិយាយបែបហួសចិត្តចំពោះអ្នកនាង ខ្ញុង ថា ចូលសិល្បៈជាង៤០ឆ្នាំហើយ នៅតែមិនពូកែសម្តែងដូច ខ្ញុង សោះ ហ៊ឺ ! ខូចសិល្បៈគេអស់ហើយអូន ។

ចំណែកអ្នកគាំទ្របានចូលខមមិនដែរថា ខូចសិល្បៈខ្មែរយើងអស់ហើយ អ្នកខ្លះទៀតនិយាយចំចំណុរសើបហើយមីង រីឯអ្នកខ្លះទៀត ថាដោះបំណុលជាងកន្លះលានយ៉ាងរំភើយ ។

គួរបញ្ចាក់ផងដែរថា អ្នកកំប្លែងខ្ញុង ប្រកាស់ក្ស័យធននិងជំពាក់បំណុលគេរហូតជិត៦០ម៉ឺនដុល្លា ដោយធ្លាក់ខ្លួនមិនមានអ្វីសង់បំណុលគេរហូតចូលខ្លួនប្រកាស់ដោយកាត់កេរ៏ខ្មាស់បែបនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី