• 2016-09-05 18:32:04
  • ជីវិតតារា
នាង​គ្រត សម្លក់ តូតា ម៉ា​ទំហឹង​នៅ​ផ្សារ Aeon ! នាង​គ្រត សម្លក់ តូតា ម៉ា​ទំហឹង​នៅ​ផ្សារ Aeon !
  • 2016-09-05 18:32:04
  • ជីវិតតារា

កាលពី​សប្ដាហ៍​មុន​តារា​កំប្លែង​នាង គ្រត បាន​សម្លក់​សម្លឹង​ទៅ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង ម៉ាក សែនសូនីតា ពេល​ឡើង show រឿង ​“ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ” នៅ​ផ្សារ​ទំនើប  Aeon ។     នៅ​ក្នុង​ឱកាស​ជួប​អ្នក​គាំទ្រ​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ ក្រុម​តារា​សម្ដែង​ក្នុង​រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  បាន​ឡើង​សម្ដែង​ឈុត​ខ្លី​មួយ ដែល​នោះ​គឺជា​ឈុត​ពិសេស​ៗ​រវាង​កូនប្រសា និង​ម្ដាយ​ក្មេក។ គ្រាន់តែ​ចាប់ផ្ដើម​សម្ដែង​បាន​បន្តិច​ តួ​ម្ដាយ​ក្មេក​គឺ​អ្នកនាង គ្រត ដែល​ក្នុង​សាច់​រឿង​មិន​ពេញចិត្ត​កូន​ប្រសា បាន​ផ្ដើម​ដោយ​សម្លក់ តូតា តាំងពី​ក្បាល​ដល់​ចុង​ជើង។   តារា​ដែល​បាន​ឡើង​បង្ហាញ​ក្នុង​រឿង "ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ" មាន​​ដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង និង​តារា​កិត្តិយស​ដទៃ​ទៀត។ សម្រាប់​ការ​បង្ហាញ​ឈុត​ពិសេស​ៗ​ទាំងនោះ​ បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្ទាល់​យ៉ាង​ច្រើន​កុះករ។   រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​ចាប់ពី​ថ្ងៃ​នេះ​វេលា​ម៉ោង ៨ :០០ យប់ ដល់​ម៉ោង ៩:០០ យប់​រៀងរាល់​ថ្ងៃ ច័ន្ទ អង្គារ ពុធ៕     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-13 16:12:10
  • ព័ត៌មាន
គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ
  • 2016-06-13 16:12:10
  • ព័ត៌មាន

តារា​កំប្លែង​ជើង​ចាស់ អ្នកនាង​ គ្រត បាន​ប្រាប់​ថា ជា​ទូទៅ​​​អ្នក​នាង​ស៊ី​ថ្លៃ​​កាត់​សក់​ចន្លោះ​២០០ ដុល្លារ រហូត​ដល់​ទៅ១៥០០ ដុល្លារ​អាមេរិក ក្នុង​១រោង ដែល​តម្លៃ​នេះ ស្ថិត​​ទៅ​លើ​ទីតាំង និង ស្ថានភាព​ខុស​គ្នា។     គ្រត​បាន​ពន្យល់​ថា ប្រសិន​បើ​ចេញ​ទៅ​តាម​​​ផ្នួង ឬ តាម​អ្នក​ភ្លេង បាន​ថ្លៃ​ខ្លួន​​តិច​ទូច​​ប៉ុណ្ណោះ ពោល​គឺ​ត្រឹម​២០០ ដុល្លារ ទៅ ៥០០ ដុល្លារ​អី​ទេ ត្បិត​អី​អ្នក​ដែល​ហៅ​នោះ​ត្រូវ​ទុក​ភាគរយ​ខ្លះ ប៉ុន្តែ​​បើ​​ម្ចាស់​ដើម​ការ ជា​អ្នក​ហៅ​ផ្ទាល់​ គឺ​បាន​ច្រើន​ជាង។ ប្រសិន​បើ​ចុះ​ទៅ តាម​ខេត្ត​វិញ អ្នក​នាង​ស៊ី​ថ្លៃ​ពី​១ ០០០ ដុល្លារ​រហូត​ដល់១៥០០ដុល្លារ​ក្នុង​១រោង​អាស្រ័យ​តាម​ជិត​ឬ​ឆ្ងាយ ដោយ​តម្លៃ​នេះ​ត្រូវ​បែង​ចែក​ទៅ ដៃគូ​ប្រុស​ម្នាក់​ទៀត។ តារា​កំប្លែង​ម្នាក់​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​១ថ្ងៃ​ខ្លួន​អាច​កាត់​សក់​បាន​​ពី៣ ទៅ៤រោង​ ដោយ​​អាស្រ័យ​លើពេលវេលា និង ទី​កន្លែង ដោយ​ក្នុង​១រោងប្រើ​ពេល​កាត់​ត្រឹម​២០នាទី​ទៅ ៣០នាទី​ប៉ុណ្ណោះ។   ទោះបី​ជា​​បច្ចុប្បន្ន​នេះ​មាន​​តារា​កំប្លែង​ច្រើន​ចេញ​កាត់​សក់ តែ​ទីផ្សារ​តារា​កំប្លែង​ស្រី​ម្នាក់​នេះ​មិន​ធ្លាក់​ចុះ​ឡើយ។ អ្នក​នាង​ គ្រត ប្រាប់​ថា ជា​មធ្យម​អាច​ទទួល​រោងការ​ជាង​១០០រោង​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​​នេះ មិន​ខុស​គ្នា​និង​រាល់​ឆ្នាំ​ឡើយ៕     អត្ថបទ៖ ខុត សីហា

  • 2016-09-05 18:32:04
  • ជីវិតតារា
នាង​គ្រត សម្លក់ តូតា ម៉ា​ទំហឹង​នៅ​ផ្សារ Aeon !

កាលពី​សប្ដាហ៍​មុន​តារា​កំប្លែង​នាង គ្រត បាន​សម្លក់​សម្លឹង​ទៅ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង ម៉ាក សែនសូនីតា ពេល​ឡើង show រឿង ​“ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ” នៅ​ផ្សារ​ទំនើប  Aeon ។     នៅ​ក្នុង​ឱកាស​ជួប​អ្នក​គាំទ្រ​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ ក្រុម​តារា​សម្ដែង​ក្នុង​រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  បាន​ឡើង​សម្ដែង​ឈុត​ខ្លី​មួយ ដែល​នោះ​គឺជា​ឈុត​ពិសេស​ៗ​រវាង​កូនប្រសា និង​ម្ដាយ​ក្មេក។ គ្រាន់តែ​ចាប់ផ្ដើម​សម្ដែង​បាន​បន្តិច​ តួ​ម្ដាយ​ក្មេក​គឺ​អ្នកនាង គ្រត ដែល​ក្នុង​សាច់​រឿង​មិន​ពេញចិត្ត​កូន​ប្រសា បាន​ផ្ដើម​ដោយ​សម្លក់ តូតា តាំងពី​ក្បាល​ដល់​ចុង​ជើង។   តារា​ដែល​បាន​ឡើង​បង្ហាញ​ក្នុង​រឿង "ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ" មាន​​ដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង និង​តារា​កិត្តិយស​ដទៃ​ទៀត។ សម្រាប់​ការ​បង្ហាញ​ឈុត​ពិសេស​ៗ​ទាំងនោះ​ បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្ទាល់​យ៉ាង​ច្រើន​កុះករ។   រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​ចាប់ពី​ថ្ងៃ​នេះ​វេលា​ម៉ោង ៨ :០០ យប់ ដល់​ម៉ោង ៩:០០ យប់​រៀងរាល់​ថ្ងៃ ច័ន្ទ អង្គារ ពុធ៕     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-13 16:12:10
  • ព័ត៌មាន
គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ

អត្ថបទពេញនិយម