• 2022-11-08 07:00:00
  • ព័ត៌មាន

ដើមទង នៃការប្រសិទ្ធនាម“គ្រត” របស់តារាសម្ដែងជើងចាស់ អ៊ុន សុភឿន

  • 2022-11-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ អុន សុភឿន ហៅគ្រត ត្រូវបានមហាជនទទួលស្គាល់លើសមត្ថភាពសម្ដែងបែបម្ញិកម្ញ៉ក់ អមដោយសំនួនវោហារមិនចេះរីងស្ងួតជាមួយតារាល្បីៗដូចជា៖ សាន ម៉ៅ នាយកុយ និងនាយក្រឹមជាដើម តាំងពីអំឡុងទសវត្ស១៩៩០។

ក្នុងចំណោមរឿងជាច្រើនដែលអ្នកស្រីធ្លាប់ថត មានតែរឿងបែបកំប្លែងមួយគត់ដែលធ្វើឲ្យមហាជនស្គាល់អ្នកស្រី អុន សុភឿន កាន់តែច្រើន គឺរឿង“ជ័យ គ្រត” ថតនៅចុងឆ្នាំ១៩៩៨។ រឿងនេះបានចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ហើយផ្ទុះការគាំទ្រខ្លាំងនៅអំឡុងឆ្នាំ១៩៩៩ និងឆ្នាំ២០០០។

ក្រោយពីផ្ទុះការគាំទ្រ អ្នកស្រី អុន សុភឿន ក៏ត្រូវបានទស្សនិកជនហៅអ្នកស្រី ថា“គ្រត”តៗគ្នា រហូតដល់អ្នកដឹកនាំសម្ដែងក្នុងកម្មវិធីយុទ្ធនាការមហាសប្បាយរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កាលណោះ គឺលោក ហ្វៃ សំអាង បានប្រសិទ្ធនាមឲ្យអ្នកស្រីថា “គ្រតឆ្នាំ២០០០” តែម្ដង។

អ្នកស្រី អុន សុភឿន ដែលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងជាលើកដំបូងក្នុងឆ្នាំ១៩៨៩ ធ្លាប់ប្រាប់Sabay ថា រហូតមកដល់បច្ចុប្បន្នអ្នកស្រីនៅតែពេញចិត្ដនឹងអាជីពសម្ដែង ហើយរឹតតែពេញចិត្ដនឹងឈ្មោះ "គ្រត"ដែលមហាជន និងលោក ហ្វៃ សំអាង បានប្រសិទ្ធនាម៕

ជិន សុភ័ក្ដ្រ

មតិយោបល់