• 2023-01-20 06:54:27
  • ព័ត៌មាន

គ្រត ទើបទទួលកាដូពិសេសពីកូន ក្នុងថ្ងៃតារាជាច្រើនបង្ហាញអាំងប៉ាវស្ទើគ្រប់គ្នា

  • 2023-01-20 06:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ២០២៣ នេះ គេសង្កេតឃើញតារាៗ និងអ្នកមានទ្រព្យស្ដុកស្ដម្ភមួយចំនួនបានចែកអាំងប៉ាវ ឬផ្ដល់កាដូដែលជាទ្រព្យនាំលាភសំណាងឲ្យគ្នា។ រីឯតារាសម្ដែង គ្រត ក៏ទទួលបានកាដូពិសេសពីកូនដែរនៅក្នុងឱកាសនេះ។

នៅរសៀលថ្ងៃទី២០ ខែមករា អ្នកស្រី អុន សុភឿន ហៅគ្រត ទើបទទួលបានកាដូពិសេសជាក្រវិលពេជ្រមួយគូពីកូនប្រសា និងកូនបង្កើតដែលទើបត្រឡប់មកពីប្រទេសថៃ។

នៅក្នុងវីដេអូដែលតារាសម្ដែងរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមនៅមុននេះ គេឃើញកូនស្រីបានលេងសើចជាមួយម្ដាយ គឺអ្នកនាងគ្រតមុនផ្ដល់កាដូពិត យ៉ាងសប្បាយរីករាយ។ ទន្ទឹមគ្នានេះម្ដាយ និងកូនៗក៏បង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនៅក្នុងឱកាសនេះផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី