• 2017-05-03 02:31:41
  • ព័ត៌មាន

ទស្សនា​ទិដ្ឋភាព​មង្គល​ការ​កូន​​ប្រុស​អ្នក​នាង គ្រត​ យប់មិញ

  • 2017-05-03 02:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​អ្នកនាង គ្រត បាន​រៀប​ចំ​​អាពាហ៍ពិពាហ៍​ឲ្យ​កូន​ប្រុស​ច្បង​របស់​ខ្លួន​នៅ​ ចេនឡា ផ្សារ​ដើម​គរ​ និង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ ៨០០ នាក់​​ផង​ដែរ។

គ្រត​ បាន​លើក​ឡើង​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូន​ប្រុស​ថា​ នាង​ពិត​ជា​រំភើប​ សប្បាយ​រីករាយ​ រក​ពាក្យ​អ្វី​និយាយ​ពុំ​ចង់​បាន​ ព្រោះ​នេះ​​ជា​លើក​ដំបូង​​​ដែល​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​រៀបចំ​មង្គល​ការ​ឲ្យ​កូន​ប្រុស​ច្បង​។​ "ចាស​អូន​បង​​មាន​កូន​២នាក់​ ប្រុស​១​ ស្រី១​ មង្គល​ការ​កូន​ប្រុស​ច្បង​នេះ​ បង​អញ្ជើញ​​មិត្ត​ក្នុង​សិល្បៈ​ចូល​រួម​ប្រហែល​ជា​១០ តុ​ អូន​"។

តួ​អង្គ​ម្ដាយ​ក្នុង​រឿង​ "ម្ទេស​ហឹរ​អំបិល​ប្រៃ​" បាន​​កូន​ប្រុស​របស់​នាង​​ធ្វើ​ការ​ងារ​រដ្ឋ​ជា​ប៉ូលិស​អន្តោប្រវេសន្ត​ ចំណែក​ឯ​កូន​ប្រសា​ស្រី​កំពុង​តែ​រៀន​​អក្សរសាស្ត្រ​អង់គ្លេស​ នៅ​សាលា​ IFL ឆ្នាំ​ទី៤​ សល់​តែ​១​ ខែ​ទៀត​ នឹង​បញ្ជាប់​ថ្នាក់​បញ្ញា​ប័ត្រ​។​

អ្នកនាង គ្រត បញ្ជាក់​ថា​ ក្រោយ​ពី​រៀប​ការ​ហើយ​កូន​ប្រុស​ស្រី​ទាំង​ពីរ​ នឹង​មក​រស់​​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ ។

ទស្សនា​មង្គល​ការ​កូន​ប្រុស​ច្បង​ អ្នកនាង គ្រត កាល​ពីយប់​មិញ​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី