- 2021-10-20 03:15:44
- ជីវិតតារា
ឥឡូវថ្មីទៀតហើយ គឺចេញរឿងប្រឹក្សាជួយ ខ្ញុុង ដោះបំណុល លោកគ្រូជោគជ័យ ដាក់តម្លៃម៉ឺនដុល្លារឯណោះ!
- 2021-10-20 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥឡូវថ្មីទៀតហើយ គឺចេញរឿងប្រឹក្សាជួយ ខ្ញុុង ដោះបំណុល លោកគ្រូជោគជ័យ ដាក់តម្លៃម៉ឺនដុល្លារឯណោះ!
ចន្លោះមិនឃើញ
បន្ទាប់ពីគេដឹងរឿងលោកគ្រូជោគជ័យ សៀវ សុផល ជាអ្នកនៅពីក្រោយរឿងអ្នកនាង ខ្ញុង ចេញមកយំរឿងជំពាក់បំណុលគេ ធ្វើឲ្យផ្អើល នោះ ឥឡូវនៅថ្ងៃនេះ ចេញរឿងថ្មីទៀត លើថ្លៃឈ្នួលដែលលោកគ្រូជោគជ័យរូបនេះ ស៊ីថ្លៃមិនធម្មតាដើម្បីជួយ ខ្ញុង ដោះបំណុល។
ព័ត៌មាននេះ បែកចេញពីអ្នកនាង ខ្ញុង ខ្លួនឯងតែម្ដង តាមរយៈវីដេអូឃ្លីបខ្លីមួយ។ តាមឃ្លីបនោះ បានឲ្យដឹងថា ក្នុងពេលទៅរកការប្រឹក្សាដើម្បីដោះបំណុលនោះ តម្លៃប្រឹក្សាមានដល់ទៅ ១០ ០០០ដុល្លារអាមេរិកឯណោះ។ ប៉ុន្តែថា ក្រោយមកតម្លៃប្រឹក្សានេះ បានធ្លាក់មកត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ហើយថា តម្លៃនេះ នាងនឹងប្រឹងរកលុយមកឲ្យ ដើម្បីប្រឹក្សាជួយនាងដោះស្រាយបំណុល។
ខ្ញុុង ថ្លែងថា "ខ្ញុំអរគុណហើយដែលបានជួយខ្ញុំ ខ្ញុំខំតស៊ូណាស់ តាំងពី ១០ ០០០ដុល្លារ រហូតធ្លាក់មកនៅ ៥០០ដុល្លារ នឹងខំស្វះស្វែងរកអោយ ដើម្បីជួយខ្ញុំឲ្យដោះចេញពីបំណុល មិនមែនចង់ចេញពីបំណុលទេ គឺដោះស្រាយបំណុល ឲ្យវាមកនៅស្រាលជាងមុន..."។
នៅក្នុងវីដេអូ អ្នកទូលទុក្ខ និងមិនពេញចិត្តចំពោះអ្វីដែលលោក គ្រូ សៀវ សុផល បានធ្វើដាក់នាង ដោយចេញមកអះអាងរឿងនៅពីក្រោយធ្វើឲ្យមហាជន១ប្រទេស ខឹង និងស្អប់នាងដល់ថ្នាក់នេះ។ ខ្ញុំបញ្ជាក់ចុងក្រោយថា នាងនឹង Live និយាយរឿងនេះបន្តទៀត នៅព្រឹកនេះ។
យ៉ាងណា ជុំវិញការលើកឡើងរបស់ ខ្ញុង គេមិនទាន់ឃើញ លោកគ្រូ សៀវ សុផល ចេញមកអះអាងយ៉ាងណានោះទេ នៅព្រឹកនេះ។ងាកទៅក្នុងវីដេអូប្រមាណជាង ២០នាទី ដែលចេញលើហ្វេសប៊ុកជាង ១០ម៉ោងមុន តំណាងគ្នានឹង វីដេអូ ខ្ញុង លើកឡើងពីរឿងខាងលើ លោក សៀវ សុផល មិនបាននិយាយពីចំណុចនេះទេ ដោយលោកគ្រាន់តែលើកពីមោទកភាពរបស់លោក ដែលអាចជួយខ្ញុំបានប៉ុណ្ណោះ។
លោកបញ្ជាក់ថា ខ្ញុង ជំពាក់គេជារឿងពិត ដោយឡែកលោក គ្រាន់តែជួយជាគន្លឹះក្នុងការជួយ ខ្ញុង ចេញពីបំណុលប៉ុណ្ណោះ៕