• 2021-10-20 04:19:35
  • ព័ត៌មាន

ចម្ងល់មហាជនថា”ម៉េចមិនលក់ឡានសងគេ?” ឥឡូវខ្ញុងចេញមុខបកស្រាយហើយ!

  • 2021-10-20 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាសក្ស័យធនរឿងរកស៊ី និងជំពាក់បំណុលគេជុំទិសកាលពីប៉ុន្មានថ្ងៃមុន តារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅខ្ញុង រងសម្ពាធកាន់តែខ្លាំងពីម្ចាស់បំណុលជាច្រើននាក់។ ទន្ទឹមគ្នានេះ ក៏មានសំណួរជាច្រើនចេញពីម្ចាស់បំណុល និងមហាជន ថាហេតុអ្វីមិនលក់ឡាន និងផ្ទះសងគេ?

ចម្ងល់នេះ ត្រូវបាននាងបកស្រាយកាលពីយប់មិញ ក្នុងគ្រាដែលម្ចាស់បំណុលជាច្រើននាក់ អមជាមួយអ្នកសារព័ត៌មានកាក់ឡាននាងតាមផ្លូវឲ្យឈប់ ដើម្បីទូទាត់បំណុលថា ទ្រព្យសម្បត្ដិ និងរបស់មានតម្លៃជាប់ខ្លួន បានលក់សងគេអស់ហើយ គឺនៅតែសំបកខ្លួនប៉ុណ្ណោះពេលនេះ។ រីឯផ្ទះ ក៏ត្រូវគេរឹបអូសឆាប់ៗនេះដែរ ហើយនៅសល់តែឡានជាកម្មសិទ្ធិរបស់ប្ដី១គ្រឿងប៉ុណ្ណោះ។

ខ្ញុង៖”ខ្ញុំចង់និយាយថាប្ដីខ្ញុំទើបតែដឹងរឿងនេះម្សិលមិញ គាត់សល់ឡានមួយត្រឹមតម្លៃជាង២ម៉ឺនដុល្លារ គាត់ថាបើប្រពន្ធជាប់គុក សូមទុកឡានហ្នឹងមួយបានអត់ដើម្បីចិញ្ចឹមកូន"។

ទោះជាយ៉ាងណានៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ចំពោះមុខម្ចាស់បំណុលនៅតាមដងផ្លូវសាធារណៈកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងរូបនេះ បញ្ជាក់ថា នាងនៅតែទទួលខុសត្រូវលើបំណុលដែលបានជំណាក់ ប៉ុន្ដែសូមម្ចាស់បំណុលយោគយល់ផ្ដល់ពេលវេលា និងឱកាសឲ្យអ្នកនាងរកប្រាក់ដើម្បីដោះស្រាយតាមលទ្ធភាព និងតាមដំណាក់កាលនីមួយៗ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី