• 2021-10-20 05:09:06
  • ជីវិតតារា

ច្រើន​ម៉ឺនដែរ! ក្រោយយំសុំជំនួយម្នាក់ ១ដុល្លា ថ្ងៃនេះ ខ្ញុង ប្រាប់​ចំនួន​លុយ​ទទួល​បាន​ពី​ការ​បរិច្ចាគហើយ!

  • 2021-10-20 05:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអ្នកនាង ខ្ញុង ប្រកាសក្ស័យធន និងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លា រួមទាំងសុំជំនួយពីមហាជនម្នាក់១ដុល្លា រួចមក ពេលនេះ មានរយៈពេល៣ថ្ងៃហើយ ដោយទទួលបានលុយចំនួនច្រើន​ម៉ឺនដុល្លារ ។

តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានទាំងអស់នៅថ្ងៃនេះ អ្នកនាង ខ្ញុង បានប្រកាសសាច់ប្រាក់ជាសារធារណៈនៅក្នុងកុង ABA ដែលមហាជនចូលរួមបរិច្ចាគម្នាក់១ដុល្លា នោះ ពេលនេះគឺមានទឹកប្រាក់ចំនួន ៥៦ ៥៤២.៣៧ម៉ឺនដុល្លា ដែលនេះគឺជាទឹកចិត្តរបស់មហាជន ។

រំលឹកផងដែរថា អ្នកនាង ខ្ញុង បានចូល​ធ្វើពាក្យបណ្តឹងមួយនៅតុលាការ ថានាងបានក្ស័យធនហើយ ដោយសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាង ពន្យាពេលរកលុយមកសងបំណុលទាំងនេះ ។ក្នុងនោះដែរអ្នកនាងក៏បានសុំឲ្យមហាជនទាំងអស់ជួយនាងម្នាក់១ដុល្លា ដើម្បីទុកលុយនេះឲ្យកូនរស់បន្តទៀតពេលដែលនាងចូលក្នុងពន្ធធានាគារ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី