- 2021-10-20 06:57:14
- ព័ត៌មាន
ក្រឡាប់ចាក់ ខ្ញុង យំខ្លាំងជាងមុន ព្រោះខឹងនឹងលោកគ្រូ សៀវ សុផល ដល់ក
- 2021-10-20 06:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡាប់ចាក់ ខ្ញុង យំខ្លាំងជាងមុន ព្រោះខឹងនឹងលោកគ្រូ សៀវ សុផល ដល់ក
ចន្លោះមិនឃើញ
រឿងរ៉ាវ អ្នកនាង ខ្ញុង កាន់តែក្រឡាប់ចាក់ ក្រោយលេចវីដេអូខ្លីមួយ គេឃើញតារាកំប្លែងយំកាន់តែខ្លាំងជាងមុន ព្រោះខឹងនឹងលោកគ្រូ សៀវ សុផល ដែលបានធ្វើឲ្យនាងត្រូវគេស្អប់មួយប្រទេស។
រឿងនេះកើតឡើងក្រោយតែ១ថ្ងៃប៉ុណ្ណឹង ក្រោយ ខ្ញុង បានប្រកាសតាមវីដេអូ Live ថានាងក្ស័យធុន ក្រោយជ្រុលខ្លួនជំពាក់បំណុលគេដល់ទៅជាងកន្លះលានដុល្លារអាមេរិក។ នៅក្នុងវីដេអូ Live ផ្ទាល់នោះ ខ្ញុង បានសំពះសុំលុយប្រិយមិត្តម្នាក់ ១ដុល្លារ ដើម្បីទុកឲ្យកូនៗទាំងពីររបស់នាង មុនពេលនាងសម្រេចដើរចូលគុក។
ក្រោយហេតុការណ៍ នោះត្បិតថាប្រិយមិត្តខ្លះមិនជឿ តែប្រិយមិត្តក៏មិនតិចដែរបានជឿ និងអាណិតនាង ហើយពួកគេផ្ញើលុយរៀងៗខ្លួនជួយតារាកំប្លែង ដែលគិតមកដល់ថ្ងៃនេះ ខ្ញុង ទទួលបានប្រាក់បរិច្ចាគចំនួនជាង ៥ម៉ឺនដុល្លារអាមេរិកហើយ។ ទន្ទឹមប្រិយមិត្តអ្នកគាំទ្រមួយចំនួន កំពុងតែបាក់ចិត្តអាណិតអ្នកនាង ខ្ញុង នោះ ភ្លាមៗសន្ទុះនៃការខឹងស្អប់ក៏កម្រើកឡើង។
រលកនេះកើតឡើងក្រោយពីលោក សៀវ សុផល ដែលគេស្គាល់ថាជាគ្រូបង្រៀនជោគជ័យម្នាក់ បានចេញមកមុខអះអាងថា លោកគឺជាអ្នកនៅពីក្រោយរឿងទាំងអស់របស់ ខ្ញុង។ បញ្ហានេះ បានធ្វើឲ្យប្រិយមិត្តជាច្រើនខកចិត្ត ពិសេសអ្នកដែលបានចែករំលែកទឹកចិត្តជួយ ខ្ញុង ដែលពួកគេលើកឡើងថា នេះជាល្បែងបោកប្រាស់ទឹកចិត្ត ក៏ដូចជាមនោសញ្ចេតនារបស់ពួកគេ។
ក្នុងចំណោមនោះ មានឧកញ៉ា ហ៊ួត ជា ដែរ ដែលបានចេះមកនិយាយពីករណីនេះ។ បែបនេះហើយ គេឃើញប្រិយមិត្តចាប់ផ្ដើមមានចិត្តខឹង និងបានប្រើពាក្យតិះដៀលជាច្រើនមកលើតារាកំប្លែង ដែលពួកគេយល់ថា រួមគ្នាបង្កើតឆាកល្ខោន ធ្វើឲ្យពួកគេខកចិត្ត។
ក្រោយហេតុនេះ ខ្ញុង ក៏បានចេញមុខមកម្ដងទៀត ដោយបានធ្វើការប្រតិកម្មទៅលោកគ្រូ សៀវ សុផល។ ខ្ញុង យំគគ្រូកនៅក្នុងវីដេអូចំនួន ៣នាទី ដែលនាងថា លោកគ្រូមិនធ្វើបែបនេះ ពោលគឺមិនគួរចេញមុខមក អះអាងថាជាអ្នកនៅក្រោយសាច់រឿងរបស់នាងនៅមុខតុលាការ ជាហេតុធ្វើបងប្អូនប្រិយមិត្តយល់ខុសមកលើនាង ថាបង្កើតឆាកសម្ដែងដើម្បីបោកប្រាស់ទស្សនិកជន។
“និយាយនេះ សូមជួយរកយុត្តិធម៌ឲ្យខ្ញុំ ដោយសារតែលោកគ្រូចេញមកនិយាយតែប៉ុន្មានម៉ាត់ បងប្អូនក៏ងាក ថាខ្ញុំសម្ដែង…!”។
និយាយដោយយំគគ្រូកនៅក្នុងវីដេអូ Live ថ្មីវេលាថ្ងៃត្រង់នេះ នាងលើកឡើងថា "ខ្ញុំអត់ខឹង ខ្ញុំអត់ស្អប់ តែខ្ញុំសុំឲ្យបងប្អូនរកយុត្តិធម៌ឲ្យខ្ញុំ...កុំឲ្យថាខ្ញុំសម្ដែង...សូមម្ចាស់បំណុលទាំងជាង ៣០នាក់ចេញមុខមក កុំឲ្យគេថាខ្ញុំសម្ដែង...”។
ខ្ញុង បានប្រាក់កាលពីថ្ងៃច័ន្ទថា នាងជំពាក់បំណុលគេសរុបចំនួន ៥៧២០០០ដុល្លារអាមេរិក ដែលបំណុលនេះ បានពីការនាងខ្ចីបន្តគ្នាពីមួយទៅមួយពីម្ចាស់បំណុលជាច្រើន។ តួលេខនេះ នាងថា ខ្លួនអស់លទ្ធភាព និងមិនអាចរកប្រាក់សងបាន ទើបចេញមុខទៅប្រកាសនៅមុខតុលាការ ធ្វើឲ្យមានការភ្ញាក់ផ្អើល។
យ៉ាងណា នៅពេលនោះ តារាកំប្លែងប្រាប់ថា គំនិតដំបូងរបស់នាង គឺគ្រាន់តែប្រកាសពីបំណុលរបស់ខ្លួនប៉ុណ្ណោះ មិនមានចេតនាសំពះសុំលុយប្រិយមិត្តនោះទេ។ ប៉ុន្តែដោយមានការប្រឹក្សាពីភាគីខាងលោកគ្រូ សៀវ សុផល(កូនសិស្ស) ថាឲ្យដាក់សុំ ១ដុល្លារនោះ ទើបនាងដាក់ ធ្វើឲ្យកើតរឿងហូរហែរមកអីចឹងទៅ៕