• 2021-10-25 07:24:21
  • ព័ត៌មាន

ល្បីថា​កាលនៅរៀន តារាទាំងនេះជាសិស្សឆ្នើម កើតមកជាមួយខួរក្បាលវៃឆ្លាតបំផុត

  • 2021-10-25 07:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​អ្នកជាអ្នកគាំទ្ររបស់ K-Pop និង​តែងតាមដាន​រាល់សកម្មភាពរបស់តារាៗ នោះអ្នកនឹង​បាន​ជ្រាប​ខ្លះៗហើយ ថា​អ្នកណា​ដែល​ជា​មនុស្សឆ្លាត និង​រវាសបំផុតក្នុង​ការ​ធ្វើកិច្ចការអ្វីមួយ។ ប៉ុន្តែ​ដើម្បីជាការបញ្ជាក់​និងជ្រាប​បន្ថែម​ទៀត សូម​ចំណាយ​ពេល​បន្តិច​ ដើម្បីទៅស្គាល់តារាដែល​ឆ្លាតជាងគេប្រចាំវិស័យ និងល្បី​ថា​កាល​នៅរៀនក៏ជា​សិស្សពូកែដែរ​៖

១. RM (BTS)

នេះ​គឺជា​ បុរសម្នាក់​ដែល​មាន​ភាព​វៃឆ្លាត ជាមួយនឹង​កម្រិត IQ ចំនួន ១៤៨។ គ្រាន់តែ​ពិន្ទុ TOEIC របស់​លោក​គឺ​ដល់ទៅ ៩០០ ដែល​ជា​ចំនួន​ខ្ពស់​បំផុត។ និយាយ​ពី​ខាង​ភាសា​វិញ RM មាន​ដុង​ខ្លាំង​ ព្រោះ​គ្រាន់តែ​មើល​វីដេអូ Sitcom មាន​ចំណងជើងថា «Friends» ក៏ RM អាច​ចាប់បាន និង​និយាយ​អង់គ្លេស តុងស្មើជនជាតិដើម​ទៅហើយ។

២. Seohyun (Girls’ Generation)

នាង​គឺជា​នារី​ម្នាក់ដែល​ស្រឡាញ់ការ​អាន​ខ្លាំង​ ហើយតាម​ល្បី​មក​ ជា​ទូទៅ​នាង​តែង​ងើប​ពី​គេងតាំងពី​ព្រលឹម ដើម្បី​អានសៀវភៅ មុនចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ។

ភាព​វៃឆ្លាត បូករួម​នឹង​ចំណេះដឹង​ពេញ​ខ្លួន​ទើប​នាំ​នាង​ក្លាតជា​ ទូតសុឆន្ទៈរបស់ United Nations Pavilion នៅ Yeoso Expo។ ជីវិតកាល​នៅ​រៀន​ក៏មិនអន់ ព្រោះ​ទោះ​បី​រវល់នឹង​ការងារ​សិល្បៈយ៉ាងណា ក៏ Seohyun ឆ្លៀត​ក្រេបចំណេះ​វិជ្ជា និងសម្រេច​ស្នាដៃបឲត្រចះត្រចង់ទៀត។

៣. Taeyang (BIGBANG)

អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល បើ​ដឹង​ពី​ប្រវត្តិសិក្សារបស់ Taeyang។ ជាការពិត លោក​បាន​ដាក់ Submit សារណាចំនួនដល់ទៅ ១០៤ ទំព័រឯណោះ សម្រាប់ថ្នាក់អនុបណ្ឌិត​មុខជំនាញ Producing Performances and Images នៅសាលា Daejin University Graduate School of Culture & Arts។ ​

៤. Wendy (Red Velvet)

កាល​ពី​រៀននៅ​សាលាឯកជន​ Shattuck-Saint Mary’s នៅ Minnesota សហរដ្ឋអាមេរិក តារាស្រី​រូបនេះ​មិនត្រឹម​តែ​ជាសិស្សជាប់តារាងកិត្តិយសទេ ប៉ុន្តែ​ក៏បាន​ឈ្នះ​ពានរង្វាន់ជា​ច្រើន ពេល​ចាប់យកមុខវិជ្ជាទាក់ទង​នឹង​តន្ត្រី។ Wendy ថែម​ទាំង​ធ្លាប់​បាន​ទទួល​ពានរង្វាន់ President Education Award ចេញផ្ទាល់​ដោយអតីតប្រធានាធិបតី​អាមេរិក Barack Obama ទៀតផង។

៥. Eric Nam

លោកបាន​បញ្ចប់​ការសិក្សាពីមហាវិទ្យាល័យ Boston College នៅឆ្នាំ ២០១១ ជាមួយនឹង​ជំនាញ International Studies និងសិក្សាជំនាញ​ Asian Studies នៅ​សាកលវិទ្យាល័យ Peking University នៅ​ចិន។

ឱកាសបាន​ចូលសិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីៗពិតជាមាន​ច្រើន និង​បន្តកន្ទុយគ្នា​មក​ហូរហែ ប៉ុន្តែ Eric ជ្រើស​ដើរតាម​ក្ដី​ស្រមៃលើ​វិថី​សិល្បៈទៅវិញ តប​តាម​ចិត្ត​ស្រឡាញ់។

៦. Sojin (Girl’s Day)

នាង​គឺ​ជា​នារី​ម្នាក់ក្នុង​ចំណោម​ ៨នាក់ ​ផ្សេង​ទៀត​ដែល​បាន​សិក្សាជំនាញ​វិស្វកម្មមេកានិក នៅ​សាកលវិទ្យាល័យ Yeungnam។ ក៏មាន​ការ​ឲ្យដឹង​ថា​ តារាស្រី​រូបនាង​មាន​សមត្ថភាព​ផ្នែក​បញ្ញាមិនធម្មតា​ឡើយកាល​នៅរៀន។

៧. Park Kyung (BLOCK B)

កម្រិត IQ របស់ Park Kyung គឺ ១៥៦ ដែល​ក៏ជា​កម្រិតខ្ពស់គ្គួរ​ឲ្យកត់សម្គាល់​ដែរ។ តាម​ការ​បង្ហាញ​កន្លងមក Park Kyung ពូកែ​ខ្លាំង​ខាងគិតលេខ ទោះ​មិនមាន​ម៉ាស៊ីនគិត ក៏លោក​ទៅ​រួច​ដោយ​គ្មានបញ្ហា។

៨. Kyunhyun (Super Junior)

Kyuhyun ត្រូវ​បាន​ឪពុកម្ដាយ​ឲ្យចូល​រៀន ច្បាប់ តែ​ដោយសារ​ចិត្តស្រឡាញ់ ប៉ារបស់​លោកក៏ព្រម​ឲ្យកូន​ចាប់​យក​ជំនាញ​ផ្នែក​តន្ត្រី​បន្ថែម​នៅសាកលវិទ្យាល័យ​ល្បី​មួយ​កន្លែង។ លោកត្រូេះ​បានគេ​ទទួលឲ្យចូលរៀនដោយជោគជ័យ ថ្នាក់បរិញ្ញាបត្រជំនាញ​ Post-Modern Music និងថែម​ទាំង​បន្តដល់ថ្នាក់អនុបណ្ឌិតទៀត។

៩. Xiumin (EXO)

Xiumin បាន​ចាប់​យក​ជំនាញ​ផ្នែក​តន្រ្តីសម្រាប់​ថ្នាក់អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ Catholic Kwandong University។ សាស្រ្តាចារ្យ​របស់លោក​ បាន​កត់​សម្គាល់​ថា​ កូនសិស្សម្នាក់នេះ​​មិន​ដែល​ខកខាន​កិច្ចការ​ណាមួយ​ឡើយ​ បើទោះជា​រវល់នឹង​ការងារ​យ៉ាងណាក៏ដោយ ហើយ​បាន​ចូល​រៀនញឹកញាប់​កម្រ​សុំច្បាប់ណាស់។ មិនត្រឹម​តែប៉ុណ្ណោះ Xiumin ក៏បាន​ចូលរៀនថ្នាក់​ Ph.D នៅសាកលវិទ្យាល័យ Hoseo University ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម