• 2021-11-01 03:43:52
  • ជីវិតតារា

កតញ្ញូណាស់ ! ព្រះកាយច័ន្ទ រាំរបាំថ្វាយលោកឪពុកជាទីគោរព គម្រប់ខួប៧ថ្ងៃ ជាលើកចុងក្រោយ

  • 2021-11-01 03:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ព្រះកាយ ច័ន្ទ មានទុក្ខយ៉ាងក្រៀមក្រំដែលត្រូវបានលោកឪពុកបង្កើត ទទួលមរណៈភាពកាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ២០២១ ក្នុងអាយុ ៥៦ឆ្នាំ ដោយរោគគាពាធ ដោយក្នុងថ្ងៃគម្រប់ខួប៧ថ្ងៃ នាងបានរាំរបាំជូនលោកពុកមើលជាលើកចុងក្រោយ ធ្វើឲ្យគ្រប់គ្នារន្ធត់ចិត្តក្តុកក្តួលយ៉ាងខ្លាំង ។

ក្នុងថ្ងៃគម្រប់ខួប៧ថ្ងៃរបស់លោកឪពុក ព្រះកាយច័ន្ទ បាននាំគ្នារាំរបាំជូនដំណើរលោកជាលើកចុងក្រោយ ដោយមើលទៅហាក់សោកសៅក្រៀមក្រំយ៉ងពន់ពេក ក្នុងនាមជាកូនដែលស្រលាញ់គោរពអ្នកមានគុណ ដែលតែងតែលះបង់ឲ្យកូនរៀនជំនាញរបាំនេះតាំងពីតូចក្រូចឆ្មា ហើយពេលនេះគឺជាពេលវេលាចុងក្រោយហើយ ដែលនាងត្រូវតែរាំរបាំជូនដែលលោកពុករបស់នាងស្រលាញ់វាជាយូរមកហើយនោះ ដោយចំណាយពេលមួយជីវិតដើម្បីឲ្យកូនហាត់របាំបុរាណនេះដើម្បីឲ្យនាងបានស្នងតំណែងនេះជំនួសគាត់ ។

ព្រះកាយច័ន្ទ បានបន្ថែមថា ចាប់ពីថ្ងៃនេះទៅ នាងលែងបានមានអ្នកកែរតម្រូវនាងទៀតហើយ ដោយកន្លងមកប៉ារបស់នាងរៀបចំតែងខ្លួនឲ្យនាង តែឥឡូវនាងបានរៀបចំឲ្យប៉ារបស់នាងវិញហើយ តែវេលាខុសគ្នា ។

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី