• 2021-11-05 01:30:00
  • ជីវិតតារា

រឹងមាំឡើង ! ព្រះកាយច័ន្ទ មិនប្រាកដថាអាចបន្តអាជីពសិល្បៈទៀតទេ ខណៈនាងគ្មានអ្នកមើលថែដូចមុន

  • 2021-11-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ព្រះកាយ ច័ន្ទ ក្រោយមានទុក្ខយ់ាងក្រៀមក្រំ ដែលឪពុករបស់នាងទទួលមរណៈកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ស្រាប់តែនាងប្រាប់ថា នាងមិនទាន់ប្រាកដច្បាស់លាស់នោះទេ ថានាងអាចនិងបន្តអាជីពសិល្បៈទៀត ព្រោះនាងគ្មានអ្នកណាមើលការខុសត្រូវលើរូបនាងដូចជាឪពុករបស់នាងឡើយ ។

នៅប៉ុន្មាននាទីមុននេះ តារាសម្តែង ព្រះកាយ ច័ន្ទ បានLive តាមរយៈគណនីហ្វេសប៊ុករបស់នាងដោយនាងបានបញ្ជាក់ប្រាប់ដល់អ្នកគាំទ្រឲ្យបានដឹងថា ឥឡូវនេះនាងគ្មាននរណាមើលការខុសត្រូវ ជូនដំណើរនាងទៅធ្វើការដូចជាថត សម្តែងនោះទេ ក្រៅពីប៉ារបស់នាង ព្រោះនាងមិនស្គាល់ផ្លូវនៅភ្នំពេញអស់នោះទេ ទាំងនេះគឺជាហេតុផលដែលនាង កំពុងគិតពិចារណា ដោយនាងមិនទាន់សម្រេចចិត្តច្បាស់លាស់នោះឡើយថា នាងនៅបន្តអាជីពជាសិល្បៈនេះបន្តទៀតរឺយ៉ាងណានោះទេ ចំណែកក្លឹបរបស់នាង គឺនាងនៅតែបើកបន្តទៀតព្រោះក្លឹបនេះគឺជាក្តីប្រាថ្នានឹងការស្រលាញ់របស់ឪពុកនាង នាងនៅតែរក្សារហូត។

ចំណែកអ្នកគាំទ្រនាងវិញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងប្រសិនបើនាងពិតជាឈប់ពីអាជីពសិល្បៈនេះមែន ។

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី