• 2021-11-10 07:21:35
  • ព័ត៌មាន

សម្ដែងឆ្នាស់ឆ្នើមសមពេក នៅក្រៅឆាក ស៊ីវ ឡាង បិះត្រូវដបទឹកសុទ្ធរបស់មហាជន

  • 2021-11-10 07:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់អាជីពជាតារាសម្ដែងអស់រយៈពេលច្រើនឆ្នាំ ស៊ីវ ឡាង លេចមុខក្នុងរឿងភាគតូចធំសុទ្ធតែដើរតួជា នារីឆ្នាស់ឆ្នើម កាចឃោឃៅដល់ថ្នាក់ទស្សនិកជនស្អប់ខ្លាំង ពេលមួយនាងធ្លាប់គេជេប្រមាថប្រុងវាយនាងលើជីវិតឯកជន។

ផ្អែកលើសមត្ថភាពប៉ិន ប្រសប់ពូកែសម្ដែងលេងចរិកកាចឆ្នាស់ឆ្នើម ភាគច្រើននាងត្រូវបានអ្នកដឹងនាំរឿងជ្រើសរើសឱ្យសម្ដែងជាតួកាចស្ទើរតែគ្រប់រឿង។ ស្រីស្អាត ស៊ីវ ឡាង ត្រូវបានមហាជនស្គាល់កាន់តែខ្លាំងឡើង តាមរយៈស្នាដៃសម្ដែងតួអង្គកាចឃោឃៅក្នុងរឿងភាគជាច្រើនរបស់នាង ដែលសុទ្ធសឹងតែជាភាពយន្ដល្អឯក ជក់ចិត្តដិតអារម្មណ៍។

ទន្ទឹមនឹងនេះ ស៊ីវ ឡាង ធ្លាប់បង្ហើបប្រាប់ Sabay កាលពីថ្មីៗនេះថាការដែលសម្ដែងជាតួកាចឆ្នាស់ឆ្នើម នេះមិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែអ្វីជាបញ្ហានោះ គឺកន្លងមកនាងក៏ធ្លាប់ទក់សាច់រងពាក្យសម្ដីជេប្រមាថពីមហាជនមួយចំនួន ហើយក្នុងវេលាមួយនាងធ្លាប់ត្រូវមហាជននៅខាងក្រៅធ្លាប់បិះរងដបទឹកសុទ្ធតាមផ្លូវហើយខ្លះរកវាយនាងក៏មាន ដោយហេតុផលថានាងដើរតួខួចពេកដូច្នេះទស្សនិកជនស្អប់ខ្លាំង។

ស៊ីវ ឡាង៖”បងអើយខ្ញុំសម្ដែងជាតួកាចច្រើនពេក ដល់ថ្នាក់ពេលខ្ញុំដើរនៅក្រៅធ្លាប់មានអ្នកជេគប់ដប ទឹកសុទ្ធហើយខ្លះរកវាយខ្ញុំក៏មាន”។ យ៉ាងណាមិញ ស៊ីវ ឡាង ក៏បានបញ្ជាក់ប្រាប់ទៅកាន់មហាជនថាទាំងនោះវាគ្រាន់តែជាការសម្ដែងនោះទេ ជីវិតពិតជាក់ស្ដែងមានអ្នកគាំទ្រច្រើនណាស់ដែលបានលើកឡើងថានាងផ្ទុយស្រឡះពីក្នុងរឿងភាគ ពោលគឺចរិកពិតរបស់នាងជាមនុស្សស្លូតបូតធម្មតាមិនអាក្រក់ពិសពុលដូចភាពយន្ដឡើយ។ ប៉ុន្តែនាង មិនបានខឹងស្អប់ទៅកាន់អ្នកទាំងនោះទេ ផ្ទុយទៅវិញនាងសប្បាយចិត្ត ក៏ព្រោះតែការសម្ដែងរបស់នាង បានល្អដល់កម្រិតទើបជាហេតុធ្វើឱ្យមានអ្នកស្អប់នាងដូច្នេះ។

ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនស្នើសុំឱ្យនាងផ្លាស់ប្ដូររសជាតិទៅសម្ដែងជាតួស្លូតវិញ ប៉ុន្តែយ៉ាងណានោះគឺអាស្រ័យទៅសមត្ថភាព ត្រេមុខ ហើយអ្វីរឹតតែពិសេសជាងនេះគឺអ្នកដឹងនាំរឿងជាអ្នករើសតួឱ្ ស៊ីទៅនឹងសាច់រឿងនីមួយៗ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី