
- ព្រហស្បតិ៍, 11 វិច្ឆិកា 2021 10:06
- ព័ត៌មាន
មិនខ្លាចបង្ហាញការពិត! សីម៉ា ឆ្លើយតបផាំងៗទៅកាន់អ្នកដែលចូលចិត្តប្រៀបធៀបសម្រស់នាងទៅនិងអតីតកាល
- ព្រហស្បតិ៍, 11 វិច្ឆិកា 2021 10:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្លាចបង្ហាញការពិត! សីម៉ា ឆ្លើយតបផាំងៗទៅកាន់អ្នកដែលចូលចិត្តប្រៀបធៀបសម្រស់នាងទៅនិងអតីតកាល
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះម្ចាស់បទ”Are you ok?” ស្រីស្អាត តន់ ច័ន្ទសីម៉ា បានធ្វើការឆ្លើយតបប្រកបដោយចិត្ត ត្រជាក់ក្រោយមានអ្នកមួយចំនួនតូចចូលចិត្តប្រៀបធៀបរិះគន់រូបរាងនាងកាលពីចូលសិល្បៈដំបូង ជាមួយនឹងសម្រស់ពេលបច្ចុប្បន្ន។
បន្ទាប់ពីមានមហាជនមួយក្ដាប់តូចបង្ហោះវីដេអូចម្រៀងចាស់ៗរបស់ តន់ ចន្ទសីម៉ា ដោយប្រើប្រាស់ ពាក្យពេចន៍មិនគួរសម វែកញ៉ែកទៅលើសម្រស់រូបរាងគ្រាដែល សីម៉ា ចូលសិល្បដំបូង ពោលគឺប្រៀប ធៀបសម្រស់អតីតកាលជាមួយបច្ចុប្បន្ន ស្រាប់តែគ្រាប់ពេជ្រប្រចាំ Galaxy Navatra រូបនេះបង្ហោះ វីដេអូលើបណ្ដាញសង្គម Tik Tok ឆ្លើយតបដោយចិត្តត្រជាក់ថា គ្មានអ្វីចម្លែកនោះទេកាលនោះនាងមាន វ័យក្មេងកម្ពស់នៅមិនទាន់លូតអស់ ហើយអីលូវនាងលូតកម្ពស់ច្រើនក៏វាប្រែប្រួលទៅតាមហ្នឹង។
មួយវិញទៀតនាងក៏មិនស្ទាក់ស្ទើរក្នុងការបង្ហាញការពិតថានាងបានធ្វើច្រមុះ គៀបធ្មេញ និងចាក់ចង្ការដូច្នេះ ហើយ ទើបនាងប្រែស្អាតខ្លាំងជាងមុនមិនមានអ្វីជាបញ្ហាអ្វីនោះទេ។
សីម៉ា៖ "បងប្អូនបង្ហោះវីដេចាស់ៗរបស់ខ្ញុំ ហើយលើកជាច្រើនជាមួយរូបរាងខ្ញុំ តែតាមពិតទៅគ្មាន អ្វីចម្លែកនោះទេ ខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំធ្វើច្រមុះ ចាក់ចង្ការ តែឥឡូវជាតិថ្នាំហ្នឹងវារលាយអស់ហើយ គ្មានក្នុងចង្ការទៀតទេ ហើយមួយទៀតខ្ញុំគៀបធ្មេញ កម្ពស់ក៏លូតច្រើនជាងមុន អីចឹងហើយខ្ញុំប្រែច្រើនជាងមុន និយាយទៅគៀបធ្មេញ និងធ្វើច្រមុះនេះទាញទម្រង់មុខប្រែណាស់”។
យ៉ាងណាមិញវាមិនមែនជាបញ្ហាអ្វីសម្រាប់នាង ជាមួយរឿងនេះ តែផ្ទុយទៅវិញ សីម៉ា កំពុងអបអរដែលបទថ្មី "Are you ok?” របស់នាងផ្ទុះការគាំទ្រមានអ្នកចូលទស្សនារាប់លាន់នាក់ មិនតែបប៉ុណ្ណោះប្រទេសចិនស្នើសុំទិញសិទ្ធិចម្រៀងនេះទៅធ្វើបន្តក្នុងតម្លៃកប់ពពកទៀតផង៕