• 2021-11-15 02:48:56
  • ព័ត៌មាន

ឆ្លងឧបសគ្គគ្រប់រសជាតិជាមួយគ្នា​មក ៦ឆ្នាំ ពេលនេះ Yang Zi ដល់ពេល Say Goodbye ផលិតកម្មចាស់ហើយ

  • 2021-11-15 02:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​ Yang Zi បាន​បង្ហោះ​សារមួយលើគណនី Weibo ផ្លូវការ ដោយ​អរគុណ​ទៅ​កាន់​ផលិតកម្ម Huanrui Ent (H&R Century Pictures) ផលិតកម្ម​ដែល​នាង​ផ្ញើខ្លួន ផ្ញើប្រាណ​ស្របពេល​បណ្ដែតខ្លួន​លើ​វិស័យសិល្បៈ។

គិត​មក​ទល់​ឆ្នាំនេះ Yang Zi បាន​រួម​ការងារ​ជាមួយ​នឹង​ផលិតកម្ម​ខាង​លើ​ រយៈពេល​ ៦ឆ្នាំ​ហើយ ហើយ​ពេល​នេះ​ក៏​ដល់ពេល​ដែល​នាង​ត្រូវ​ចាក​ចេញ​ និង​ឈានជើងឆ្ពោះ​ទៅរក​ជំហានបន្ទាប់ សម្រាប់អាជីព​ជា​តារារបស់​នាង​ដែរ។

ជា​ការអរគុណ Yang Zi ក៏​បាន​បង្ហោះ​សារ​អរគុណជាពិសេស​ចំពោះ Huanrui Entertainment ថា៖ «អរគុណសម្រាប់ការគាំទ្រ​ និងជ្រោមជ្រែងពីគ្រួសារ @欢瑞世纪 សម្រាប់ ៦ឆ្នាំ​កន្លងមក​នេះ។ ទោះបីជា​ផ្លូវដើរខាងមុខត្រូវ​ការដើរតែឯង ប៉ុន្តែ​ខ្ញុំ​នឹង​បន្តបោះជំហានកាន់តែខ្លាំង និង​តាំង​ចិត្ត​ឲ្យក្លាហាន សម្រាប់អ្វី​ដែល​ខ្ញុំ​ស្រឡាញ់»៕​

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី