
- អង្គារ, 16 វិច្ឆិកា 2021 09:22
- ចម្រៀង
បានទស្សនា និងស្ដាប់សំនៀង ស៊ីន ស៊ីសាមុត ក្នុងវីដេអូដ៏កម្រទាំង៤ នាទសវត្ស៦០ ពិតជាព្រឺក្បាល!
- អង្គារ, 16 វិច្ឆិកា 2021 09:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានទស្សនា និងស្ដាប់សំនៀង ស៊ីន ស៊ីសាមុត ក្នុងវីដេអូដ៏កម្រទាំង៤ នាទសវត្ស៦០ ពិតជាព្រឺក្បាល!
ចន្លោះមិនឃើញ
វីដេអូចម្រៀង អមដោយកាយវិកាស្រគត់ស្រគំដ៏កម្រចំនួន៤របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នាអំឡុងទសវត្ស៦០ ត្រូវបានអ្នកស្រាវជ្រាវ និងស្រឡាញ់សំឡេងរបស់លោករំលេចឡើងតាមបណ្ដាញសង្គមថ្មីៗនេះ។ ក្រៅពីវីដេអូទាំង៤ នេះ គេក៏ជឿថានៅមានវីដេអូពីសកម្មភាពទាំងក្នុង និងក្រៅឆាករបស់លោកខ្លះទៀតដែរ តែគេរកពុំទាន់ឃើញដោយកប់ជ្រៅហ្វីលកុនចាស់ៗ។
វីដេអូទាំង៤នោះ រួមមាន៖
វីដេអូទី១ គេឃើញវត្ដមានរបស់លោក កំពុងអង្គុយចម្រៀងក្នុងបទ”ចម្រៀងអប្សរា”។ វីដេអូនេះ ត្រូវបានរកឃើញ និងបង្ហោះដោយPage ឈ្មោះ”មន្ដស្នេហ៍ សំនៀង អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត”។
វីដេអូទី២ គេឃើញវត្ដមានលោក កំពុងអង្គុយច្រៀងបទ”ស្រីលាវតូច”ដែលជាចង្វាក់រាំក្បាច់។ ក្នុងបទនេះ គេឃើញលោកអង្គុយបទជើង ក្នុងទឹកមុខស្រគត់ស្រគំ ហើយស្រែកច្រៀងយ៉ាងគ្រលួច អមដោយឧបករណ៍ភ្លេងរនាតឯក។
វីដេអូទី៣ គេឃើញលោកឈរបន្ទរសំឡេងច្រៀងជាមួយអ្នកចម្រៀងប្រុសចំនួន២នាក់ផ្សេងទៀតក្នុងបទ"រាត្រីនៅហុងកុង"។ វត្ដមានរបស់លោកលើឆាកតន្ដ្រីលើកនេះ ត្រូវបានគេដឹងថាធ្វើឡើងនាឆ្នាំ១៩៦៥ ដោយការប្រគំតន្ដ្រីកាលណោះមានសម្ដេចព្រះនរោត្ដម សីហនុ យាងទតទៀតផង។
វីដេអូទី៤ គេឃើញលោកឈចម្រៀងស្ទើរមិនកម្រើកខ្លួនសោះ ជាមួយដៃគូចម្រៀងស្រី គឺអ្នកម្នាង សៀង ឌី។ លោក និងអ្នកម្នាង បានច្រៀងរួមគ្នាក្នុងបទ"រាត្រីខែភ្លឺមកលេងរាំវង់" អមដោយឧបករណ៍តន្ដ្រីសម័យទំនើប នៅក្នុងហាងមួយ ដោយមានភ្ញៀវប្រុស ស្រីឡើងរាំកម្សាន្ដជាច្រើននាក់ទៀតផង។