• 2021-11-22 10:50:09
  • ព័ត៌មាន

បូព្រឹក្ស ប្រកាសថាចេញ MV បទ TOP OF THE LADY (វីរៈនារី) នៅលើ Youtube

  • 2021-11-22 10:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរង់ចាំរបស់ហ្វេនៗ ដើម្បីមើល MV បទ TOP OF THE LADY (វីរៈនារី) ជិតដល់ហើយ!

កញ្ញា ទេព បូព្រឹក្សាបានប្រកាសថានឹងចេញ វីដេអូ ពេញជាផ្លូវការនៅក្នុង Youtube Channel DIT WAY នៅថ្ងៃទី ២៨ ខាងមុខនេះ។

ត្រឹមតែវីដេអូចម្រៀងឈុតខ្លី ២០ វិនាទីអំពី MV បទ TOP OF THE LADY (វីរៈនារី) ទេព បូព្រឹក្ស ដែលបានបង្ហោះថ្មឺៗនោះ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះគាត់សុខចិត្លក់ឡានយកលុយ ៦០០លានរៀល ឬស្មើរនឹងលុយជាង ១៥ ម៉ឺនដុល្លា មកផលិត MV «វីរនារី» ដើម្បីលើកតម្កើននូវកេរ្តិ៍មរតកដ៏មហិមានៃវប្បធម៌ខ្មែរ ជាពិសេសគឺ បង្ហាញពីឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់ស្ត្រី។

បន្ទាប់ពីបានមើលវីដេអូចម្រៀងឈុតខ្លីរបស់ ទេព បូព្រឹក្ស ហើយមានអ្នកគាំទ្រជាច្រើន រួមទាំង K-POP បានបង្ហោះសារកោតសរសើរពីស្នាដៃ និងការលះបង់របស់គាត់ ហើយពួកគេថានឹងទន្ទឹងរង់ចាំមើល MVពេញដើម្បីទទួលបាន ១ លានដងក្នុងរយៈពេលត្រឹម ២៤ ម៉ោង។

ដំណឹងពិសេសស

ហ្វេនៗអាចមានឱកាសមើលវីដេអូចម្រៀង <វីរនារី Top of the lady> របស់ ទេព បូព្រឹក្ស មុខគេនៅរោងភាពយន្ត Major Cineplex by Smart ដែលរៀបចំដោយ #Pleng ដែលនឹងធ្វើការសម្ភោធជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយគ្រាន់តែចូលទៅស្តាប់បញ្ជីចម្រៀងរបស់ Tep Boprerk នៅលើ Pleng៕

Link ដើម្បីស្តាប់៖https://pleng.smart.com.kh/playlists/best-of-tep-boprek/211/

Link to YT Channels៖ https://www.youtube.com/c/DITWAY

Official Teaser៖ https://www.youtube.com/watch?v=2rntLtowOVc

អត្ថបទ៖ In Sopheng

មតិយោបល់