• 2021-12-02 01:00:00
  • ព័ត៌មាន

EXO និង TWICE សុទ្ធតែបង្កើតប្រវត្តិសាស្ត្រអស្ចារ្យប្រចាំ MAMA និងមិនទាន់មានអ្នកបំបាក់បាននៅឡើយ

  • 2021-12-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MAMA ឆ្នាំ ២០២១ បាន​អង្រួន​អារម្មណ៍អ្នកគាំទ្រជា​ថ្មី និងក៏ដល់ពេលគ្រប់គ្នាចាត់ការណ៍តាមការគួរ តបស្នងនូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់ Idol របស់ពួកគេដែល​ខំ​ប្រឹង​បង្ហាញ​ទេពកោសល្យផ្គាប់ចិត្តពួកគេ​កន្លងមក​មួយឆ្នាំនេះ។

សម្រាប់ពាន​របស់កម្មវិធីវិញមានច្រើន ប៉ុន្តែ ២ ក្នុងចំណោម​ ៣​ដែល​សំខាន់ជាងគេគឺ “Artist of the Year” និង “Album of the Year” ក៏ជាពាន​ដែលគ្រប់គ្នាចង់ដឹងថាអ្នកណា​ជាម្ចាស់ប្រចាំឆ្នាំដែរ។

ដូច្នេះ​ពេល​នេះ​ក៏ដល់ពេល​ យើងក្រឡេក​ទៅ​កាល​ពីឆ្នាំមុនៗ អ្នកដែលឈ្នះបាន​ពាន​ជា​ច្រើនដែរនោះ គ្មានអ្នកណា​ក្រៅពី EXO និង TWICE ទេ។

បើគិតតែ​ឆ្នាំនេះ EXO បាន​ឈរឈ្មោះ​ដណ្ដើមពាន​តែមួយទេគឺ “Worldwide Fans’ Choice Top 10”។ ប៉ុន្តែ​បើគិតតាំងពីឆ្នាំចេញមុខដំបូងគឺ ២០១២ ពួកគេ​បានឈរដណ្ដើមពាន​ ៤០ ពាន​ ឯណោះ និងឈ្នះបាន​ពាន ១៦។ អ្វី​ដែល​កាន់តែអស្ចារ្យទៀតនោះ មិនទាន់​មាន​អ្នកណា​អាច​បំបែកកំណត់ត្រា​ចាស់របស់ EXO បាន​នៅ​ឡើយទេ ព្រោះក្រុម​នេះ​បាន​ឈ្នះ​ពាន «Album Of The Year» ដល់ទៅ ៥ឆ្នាំផ្ទួនៗជាបន្តបន្ទាប់ គិតចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧

នៅឆ្នាំ ២០១៣ EXO ឈ្នះ​ពាន​នេះ​ តាមរយៈអាល់ប៊ុម "XOXO”, ឆ្នាំ ២០១៤ អាល់ប៊ុម "Overdose” ឆ្នាំ ២០១៥ "Exodus” ឆ្នាំ ២០១៦ អាល់ប៊ុម "Ex’Act” និង ២០១៧ អាល់ប៊ុម "The War”

សម្រាប់ TWICE វិញ ក៏បាន​បង្កើតប្រវត្តិសាស្ត្រប្រចាំនៅ MAMA ដែរ ព្រោះចាប់ពីឆ្នាំ ២០១៥ ដែលជា​ឆ្នាំចេញមុខមក ពួកគេមាន​ឈ្មោះ​ដណ្ដើម ៤០ពានឯណោះ ស្របពេល​ចំនួនឈ្នះគឺ ១៦ពាន

ចូល​ដល់ ពានធំដែល TWICE ឈ្នះ​ ៣ឆ្នាំជាប់គ្នានោះគឺ ពាន «Song Of The Year» ដែលកំណត់ត្រានេះ​មិនទាន់មាន​ក្រុមនារីណាធ្វើបាន​នៅឡើយ។

TWICE បាន​ឈ្នះពាន​នេះដំបូង​នៅឆ្នាំ ២០១៦ តាម​រយៈបទ "Cheer Up”, ឆ្នាំ ២០១៧ បទ "Signal” និងឆ្នាំ ២០១៨ បទ "What Is Love?”

ក្រុម​ទាំង ២​ពិតជា​ធ្វើឲ្យអ្នកគាំទ្រ​របស់ពួកគេ​មាន​មោទកភាព​ក្រៃលែងគ្មានថ្ងៃបំភ្លេចពីភាពអស្ចារ្យរបស់ពួកគេបាន​ឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់